មហាសេដ្ឋី ពិភពលោក Bill Gates ទទួលទានទឹក ដែលចំរាញ់ ពីលាមកមនុស្ស (មានវីដេអូ)
អាមេរិក៖ Bill Gates ចូលចិត្តលាមក នេះគឺជា អ្វីដែលស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះបានប្រាប់ ឲ្យដឹងតាមរយៈវីដេអូ បង្ហាញពី ម៉ាស៊ីន ថ្មីមួយរបស់គាត់ ដែលអាចប្រែក្លាយ កាកសំណល់ លាមកមនុស្ស ទៅជាទឹក សំរាប់ទទួលទាន។
ក្នុងដំណើរ ទស្សនកិច្ចកាល ពីខែវិច្ឆិកា ដើម្បីទៅពិនិត្យ មើលរោងចក្រ ចំរាញ់លាមក ឈ្មោះ Janicki Omniprocessor មហាសេដ្ឋី ចិត្តធម៌រូបនេះ បានពិពណ៌នានៅលើ ប្លុករបស់គាត់ថា៖ “ទឹកនេះមានរសជាតិឆ្ងាញ់ ដូចទៅនឹងទឹកដប ដែលខ្ញុំផឹកដែរ។ ក្រោយពីសិក្សាពី បច្ចេកវិទ្យាច្រោះវាមក ខ្ញុំរីករាយនឹងផឹកទឹកនេះរាល់ថ្ងៃ។ វាជាទឹកមានសុវត្ថិភាព” ។
លោក Gates ប្រាប់ថា ម៉ាស៊ីននេះអាច ផលិតជាទឹកស្អាត និងថាមពលអគ្គីសនី បានដំណាលគ្នា សំរាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលមិនមានប្រព័ន្ធបង្ហូរលូ ទំនើប។ លោកបន្ថែមថា ម៉ាស៊ីននេះ អាចបំលែង កាកសំណល់បញ្ចេញចោល របស់មនុស្ស ១០០,០០០ នាក់ ឲ្យទៅជាទឹកស្អាត ញ៉ាំបាន ចំណុះ ៨៦,០០០ លីត្រ និងអគ្គីសនី ២៥០ វ៉ាត់។
មហាសេដ្ឋីជនជាតិ អាមេរិករូបនេះ បានបង្ហោះវីដេអូ បង្ហាញពី សកម្មភាពគាត់ កំពុងផឹកទឹក ដែលចំរាញ់រួចមួយកែវ ដែល៥នាទីមុនពេលចម្រោះ វាគ្រាន់តែជាគំនរលាមក របស់មនុស្ស។ “វាគឺជាទឹក!” លោកបញ្ជាក់ ជាមួយនឹងកាយវិការ ភ្ញាក់ផ្អើលក្រោយពីបាន ភ្លក់វាលើកដំបូង៕
ម៉ាស៊ីនដ៏ធំនៅក្នុងរោងចក្របំលែងលាមកមនុស្សទៅជាទឹកស្អាត
លាមក មនុស្ស ១០០,០០០ នាក់អាចបំលែងជាទឹកស្អាត ចំណុះ ៨៦,០០០លីត្រ និងអគ្គីសនី ២៥០វ៉ាត់
លោក Gates កំពុងទទួលទានទឹក ដែលមុននេះ ៥នាទីវាគឺជាលាមករបស់មនុស្ស
ប្រភព៖ បរទេស
ដោយ៖ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!