កុមារី​អាយុ​៤​ឆ្នាំ​ជិះ​កាណូត​មក​ពី ​រក​អុស​ជាមួយ​ឪពុក​ម្តាយ ​ធ្លាក់​ទឹកទន្លេ​លង់​ស្លាប់​

 
 

ខេត្តកំពង់ឆ្នាំង៖ កុមារីអាយុ៤ឆ្នាំម្នាក់បានធ្លាក់ចូលទឹកទន្លេលង់ស្លាប់ ខណៈពេលជិះកាណូតមកពីរក អុសជាមួយឪពុកម្តាយ។ ហេតុការណ៍ នេះបានកើតឡើង នៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៥  មករា ២០១៥ នៅចំណុចទន្លេក្រចាប់ ក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំង ចាន់ ស្រុកបរិបូណ៌។    

ក្រុមគ្រួសារកុមារីរងគ្រោះបានឱ្យដឹងថា កុមារីរងគ្រោះឈ្មោះ សៀង កញ្ញា អាយុ៤ឆ្នាំ ជាកូនទី៣ក្នុង ចំណោមបងប្អូន៤នាក់ ឪពុកឈ្មោះ វី វិន អាយុ៣៦ឆ្នាំ ម្តាយឈ្មោះសៀង សារួន អាយុ៣២ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិ-ឃុំខាងលើ។    

នៅថ្ងៃកើតហេតុ ឪពុកម្តាយនាងបាននាំនាងជិះកាណូតទៅរកអុសដុត ពេលត្រឡប់មកវិញឪពុកម្តាយ ដាក់ឱ្យនាងជិះនៅ កណ្តាលកាណូត ក្រោយខ្នងឪពុក ចំណែកម្តាយជិះនៅ កន្សៃកាណូត រីឯអុសគរដាក់ កណ្តាលកាណូតបាំង ភ្នែកម្តាយមើលមិនឃើញកូន។ ពេលបើក កាណូត មកដល់ចំណុចខាងលើ កុមារីរងគ្រោះនៅ ក្រោយខ្នងឪពុកក៏ បានធ្លាក់ចូលទឹកទន្លេ  ពេលនោះឪពុក ដឹងបានត្រឡប់ កាណូតបក ក្រោយមុជរក កូនស្រីវិញ ប៉ុន្តែទំរាំរកឃើញ កូនស្រីនោះបាន ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុឪពុកម្តាយក៏បានដឹកសពកូនមកលំនៅឋានវិញទាំង ក្តីស្តាយស្រណោះយ៉ាងខ្លាំង។ នៅព្រឹកថ្ងៃទី០៦ មករា ២០១៥ អ្នកស្រុកក្នុង ភូមិត្រពាំងចាន់ ដោយសារតែ គ្រួសារនេះក្រីក្រ ក៏បានរៃអង្គាស ប្រាក់គ្នាបាន តិចតួចនាំ គ្នាធ្វើបុណ្យទានជូន កុមារីរងគ្រោះ តាមប្រពៃណី ហើយបាន នាំគ្នាសែង សពកុមារីរងគ្រោះ ដោយដើរចម្ងាយដី ជាង៥ គីឡូម៉ែត្រ និងដឹកតាមកាណូតបន្តទៀត ទើបទៅដល់ កន្លែងបញ្ចុះសព៕


សពកុមារីរងគ្រោះ

សពកុមារីរងគ្រោះត្រូវគេលើកដាក់ទូកហែទៅបញ្ចុះ

កន្លែងបញ្ចុះសពកុមារីលង់ទឹក

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម