តុលាការ អាមេរិក ចោទប្រកាន់ ថែម៧ករណីទៀត ទៅលើមេបញ្ជាការទ័ព ជើងទឹកអាមេរិក មានដើមកំណើតខ្មែរ

 
 

អាមេរិក៖ មេបញ្ជាការ កងទ័ពជើងទឹក សហរដ្ឋអាមេរិក មានដើម កំណើតជាតិខ្មែរ ដែលត្រូវបាន ចាប់ខ្លួនកាលពី ប៉ុន្មានខែមុននេះ ព្រោះតែជាប់ ពាក់ព័ន្ធនិង ករណីអំពើ ពុករលួយនោះ កាលពីពេលថ្មីៗនេះ ត្រូវបានតុលាការ នៃសហរដ្ឋ អាមេរិក ធ្វើការចោទប្រកាន់ បន្ថែមចំនួន ៧ករណីទៀត ពីលើករណី ចោទប្រកាន់ បច្ចុប្បន្ន។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ករណីដែល ត្រូវបានធ្វើការ ចោទប្រកាន់បន្ថែម ទៅលើ មេបញ្ជាការ កងទ័ពជើងទឹក រូបនេះដែល មានឈ្មោះថា Michael Vannak Khem Misiewicz ក្នុងនោះគឺ មានការចោទប្រកាន់ ចំពោះ ផែនការអាក្រក់ នៃការបញ្ជូន កាលវិភាគសំងាត់ របស់កប៉ាល់ជើងទឹក អាមេរិក ទៅកាន់ក្រុមហ៊ុន ម៉ៅការនៃតំបន់ អាស៊ីអាគ្នេយ៍ ដែលបានធ្វើឲ្យ ក្រុមហ៊ុនមួយនេះ អាចគិតថ្លៃនៃ សេវាកម្មស្នាក់នៅ ហូបចុក និងទំនិញ ផ្សេងៗទៀត ក្នុងតម្លៃដ៏ខ្ពស់ អំឡុងពេលដែលកប៉ាល់ មួយនេះបាន ចូលចតនៅឯ កំពង់ផែ របស់ក្រុមហ៊ុននេះ ជាហេតុធ្វើឲ្យ សហរដ្ឋអាមេរិក មានការខាតបង់ ទឹកប្រាក់រាប់លាន ដុល្លារ។

នេះគឺជាការ ចោទប្រកាន់ថ្មី បន្ថែមទៀត ទៅលើករណី របស់លោក Michael បច្ចុប្បន្ន ដែលទាក់ទង ទៅនឹងអំពើពុករលួយ និងការធ្វើឲ្យ បែកធ្លាយនៃ ព័ត៌មានសំងាត់ របស់ជាតិ។ គួរបញ្ជាក់ផងដែរថា លោក Michael Vannak Khem Misiewicz អាយុ៤៧ឆ្នាំ ដែលរូបលោក មានដើមកំណើត ជាជនជាតិខ្មែរ និងធ្លាប់រស់នៅ ឯខេត្តកណ្តាល នៃប្រទេសកម្ពុជា បានទៅរស់នៅ ឯសហរដ្ឋអាមេរិក ក្នុងអំឡុងពេល របបប្រល័យពូជសាសន៍ ប៉ុល ពត ហើយពេលនេះ រូបលោក កំពុងតែស្ថិត នៅក្រោមការ ស៊ើបអង្កេតជុំវិញ ករណីដែលតុលាការ បានសម្រេចចោទ ប្រកាន់រូបលោក យ៉ាងច្រើននេះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


លោក Michael Vannak Khem Misiewicz កាលពេលដែល លោកមានតួនាទី ជាមេបញ្ជាការ ទ័ពជើងទឹក អាមេរិក

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម