ស្រ្តីម្នាក់​បាន​ស្រែកយំឆោ​ឡោប្តឹង​ សមត្ថកិច្ច ​ថាប្តីបាន​ប្រើមិត្ត​ភក្តិ ឱ្យ​មក​លួច យក​កូនប្រុស អាយុ​ ២ឆ្នាំម្នាក់​ពីផ្ទះ​ គាត់បាត់​ហើយ

 
 

រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់អាយុប្រហែល២៧ឆ្នាំបានស្រែកយំឆោឡោប្តឹង ប៉ូលិស ប៉ុស្តិ៍ទឹកថ្លា ថាប្តី របស់ខ្លួន ដែលឈ្លោះគ្នារហូតដល់ ចែកផ្លូវគ្នានោះបានប្រើមិត្ត២ ទៅ៣នាក់ មកលួច យកកូន ពីផ្ទះរបស់ គាត់បាត់ហើយ ។ ហេតុការណ៍នេះ បង្កឱ្យមានភាព ភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ១១នឹង ៤៥នាទី យប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ នៅចំណុច ម្តុំផ្សារទឹកថ្លា ខណ្ឌសែនសុខ ។

ស្រ្តីខាងលើមិនបានបញ្ជាក់ប្រាប់ឈ្មោះ ដល់សមត្ថកិច្ច នឹងក្រុមអ្នកយក ព័ត៌មានទេ គាត់គិតតែ ស្រែក យំប្រាប់ ទៅសមត្ថកិច្ចថា កូនប្រុស អាយុ២ឆ្នាំ ម្នាក់ត្រូវបានមិត្តភក្តិប្តីគាត់ ប្រើឱ្យមក លួចយក ពី ផ្ទះគាត់ បាត់ ហើយខណៈ ពេលគាត់ មិនបាននៅផ្ទះ ។ តាមការឱ្យពី មន្រ្តីប៉ូលិស ប៉ុស្តិ៍ទឹកថ្លា បានប្រាប់ ឱ្យដឹងថា មុនពេលកើត ហេតុគេ បានឃើញស្រ្តី ខាងលើជិះ ម៉ូតូ ឌ្រីមសេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ជាមួយបុរសម្នាក់ រួមដំណើរ ជាមួយស្រ្តីម្នាក់ ទៀតជា មិត្តភក្តិ របស់គាត់ ដោយ បានធ្វើដំណើរ យ៉ាងលឿន តាមបណ្តោយ មហាវិថី សហព័ន្ឋរុស្ស៊ី ក្នុងទិស ដៅពីលិច ទៅកើត ពេលធ្វើ ដំណើរនោះ ស្រ្តី ខាងលើ បាន យំស្រែក តាម ផ្លូវថា កូនប្រុស អាយុ ២ឆ្នាំម្នាក់ របស់គាត់ ត្រូវប្តី ប្រើមិត្តភក្តិ ឱ្យមកលួច យក ពីក្នុងផ្ទះរបស់ គាត់បាត់ហើយ ។

លុះពេលធ្វើដំណើរតាមផ្លូវរហូតមកដល់ម្តុំផ្សារទឹកថ្លាក៏ប្រទះឃើញប៉ូលិស ប៉ុស្តិ៍ទឹកថ្លា ៣ទៅ ៤នាក់ កំពុង ធ្វើការសម្រប សម្រួលចរាចរក្នុងគ្រោះថ្នាក់ ចរាចរមួយដោយបង្កឡើង ដោយរថយន្ត កាមរីឆ្លាម ពណ៌ខ្មៅ មួយគ្រឿងបុក រនាំងដែកពុះចែក ទ្រូងផ្លូវបាក់ ៥ផ្ទាំងនឹងទៅ បុករថយន្ត២គ្រឿងទៀត ដែលបណ្តាល ឱ្យ កក ស្ទះ ចរាចរពេញ ផ្លូវនោះ ខណះពេលឃើញ ប៉ូលិសបែបនោះ ស្រ្តីខាងលើបា នស្ទុះលោត ចេញពី លើ ម៉ូតូស្រែក យំឆោរ ឡោរត់ សំដៅទៅ រកប៉ូលិស ឱ្យជួយគាត់ ផងព្រោះ កូនប្រុស អាយុ ២ឆ្នាំរបស់គាត់ ត្រូវគេលួច បាត់ពីផ្ទះ បាត់ហើយ បង្កឱ្យមាន ភាពភ្ញាក់ផ្អើល ពេញផ្លូវ បន្ថែមទៀត ឃើញ ដូចនោះ មន្រ្តី ប៉ូលិស ប៉ុស្តិ៍ទឹកថ្លាខាង លើរួម ជាមួយ ក្រុមអ្នកយក ព័ត៌មានបាន ព្យាយាម សួរនាំគាត់ទើបដឹង ថាការពិត កូនប្រុស អាយុ ២ឆ្នាំរបស់គាត់នោះ ត្រូវប្តីប្រើមិត្តភក្តិ ២ ទៅ៣នាក់ ឱ្យមកលួចយក ពីផ្ទះរបស់គាត់ទេ ។ នៅពេលដែល សមត្ថកិច្ចសួរ នាំដឹងរឿងអស់ហើយ សមត្ថកិច្ចបានឱ្យ ស្រ្តីខាងលើ ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ទឹកថ្លា ដើម្បីឱ្យសមត្ថកិច្ច ធ្វើ ការស្រាវជ្រាវ នឹងចាត់ការ ទៅតាមផ្លូវច្បាប់ បែរ ជាស្រ្តី ខាងលើ រត់ឡើងជិះ ម៉ូតូបន្តទៅមុខទៀត បាត់ទៅដោយមិនបាន ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ប៉ូលិសទេ បែរជាធ្វើឱ្យប៉ូលិស ប៉ុស្តិ៍ទឹកថ្លាឈឺក្បាល អស់មួយសន្ទុះទៅ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម