នគរបាល តាមចាប់ជន ទទួលផល ចោរកម្ម ពីមេចោរប្លន់ខល័រ នៅកំពង់ស្ពឺ

 
 

ភ្នំពេញ ៖ បន្ទាប់ពីមេចោរប្លន់បាញ់់ ឈ្មោះខេង ពិសិដ្ឋហៅខល័រ ត្រូវបានបាញ់ សម្លាប់ និងបក្ខពួក៣នាក់ ត្រូវ បានចាប់ខ្លួន នៅក្នុង ប្រតិបត្ដិការ ដ៏ក្ដៅគគុកបាញ់តដៃគ្នា កាលពីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញ បានបន្ដបើកការ ស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់ ហើយឈានទៅដល់ ការចាប់ខ្លួនជនសង្ស័យ ម្នាក់ទៀត ដែលជា អ្នកទទួលផល ចោរកម្មពីមេចោរប្លន់ ខល័រ ប្រចាំខេត្ដកំពង់ស្ពឺ ។

មន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់បានបញ្ជាក់ថា ជនសង្ស័យដែល ត្រូវចាប់ខ្លួន ពាក់ព័ន្ធ ទៅ នឹង ការទទួលផល ចោរកម្ម ពីមេចោរ ឈ្មោះខល័រនោះ បានធ្វើ ឡើងកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ ដោយមាន ការចូលរួមសហការពីនគរបាល ព្រហ្មទណ្ឌខេត្ដ កំពង់ស្ពឺ ពីព្រោះជននេះធ្វើ សកម្មភាពរកស៊ី និងរស់នៅក្នុងទីរួម ខេត្ដកំពង់ ស្ពឺ ។

មន្ដ្រីនគរបាលដដែលបានបញ្ជាក់ទៀត ថា ជនសង្ស័យរូបនេះឈ្មោះឡាយ យូ ហៅ ជា អាយុ២១ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិបុរីកម្មករ សង្កាត់ រកាធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បាន បន្ដថា ជនសង្ស័យរូបនេះ គឺជាអ្នកទទួល ទិញរបស់របរទាំង អស់ទាំងម៉ូតូ ទាំងរថយន្ដ និងទ្រព្យ សម្បត្ដិផ្សេងៗពីមេចោរខល័រនិង បក្ខពួករបស់វា ក្រោយពេល ដែលធ្វើសកម្ម ភាពប្លន់បាន សម្រេចនាពេលកន្លងទៅនោះ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានយក មកសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូន ទៅ កាន់តុលាការចាត់ការបន្ដតាមផ្លូវ ច្បាប់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម