មេ​គោ​ចម្លែក កើត​កូន​លើក​ទី១​ ភ្លោះ​២​ក្បាល កើត​កូន​លើក​ទី​២​ ភ្លោះ​៥​ក្បាល ងាប់​៣ក្បាល រស់​២​ក្បាល

 
 

ខេត្តព្រៃវែង៖ មេគោ១ក្បាលចម្លែកខុសពីសត្វគោធម្មតា គឺថាពេលដោយឈ្មោលក៏ខុសគេ ពេលកើតកូន មកក៏ខុសគេ ។ កើតកូនលោក ទី១ បានកូនភ្លោះ ដល់ទៅ២ក្បាល ឥឡូវនេះកើតកូនលើកទី២ បានកូនភ្លោះ ដល់ទៅ៥ក្បាល ដោយ១ក្បាលៗទម្ងន់ទី៤ ទៅ៥គីឡូក្រាម ។

លោកអ៊ំ វ៉ន រឹម អាយុ៦៦ឆ្នាំ រស់នៅភូមិស្នាយបាង ឃុំកំពង់សឹង ស្រុកព្រះស្តេច ដែលជាម្ចាស់មេគោ ចម្លែកនោះបានឱ្យ «កោះសន្តិភាព» ដឹងថា គាត់បានចិញ្ចឹម មេគោកូនកាត់ ចំនួន២ក្បាល ដែលមេគោ១ក្បាល កើតកូនមកម្តង បានតែ១ក្បាលដូចគោ ធម្មតាដទៃទៀត ដែរ ចំណែក មេគោ១ក្បាល ទៀតចម្លែកខុសពី មេគោដទៃទៀត ពោលគឺកើតកូនម្តងៗ គឺភ្លោះរហូត ដោយកើតលើកទី១ កាលពីឆ្នាំទៅ មិនចាំ ថ្ងៃខែទេ គឺបានកូនភ្លោះ២ក្បាល រស់១ក្បាលដល់ សព្វថ្ងៃនេះ ឯ១ក្បាលទៀតងាប់ តាំងពីកើត បានភ្លាមៗម៉្លេះ ។ ឥឡូវនេះ (កើតលើកទី២ (ល្ងាចថ្ងៃទី៥ មករា ឆ្នាំ២០១៥) បានកូនភ្លោះ ដល់ទៅ៥ក្បាល តែកើតដល់ ទៅ៣ដងឯណោះ លើកទី១ បាន១ក្បាល លើកទី២ បាន១ក្បាលទៀត រស់ទាំង២ក្បាល ដល់លើកទី៣ បានដល់ទៅ៣ក្បាល ប៉ុន្តែស្លាប់ទាំង៣ក្បាល ។

លោកអ៊ំ វ៉ន រឹម បានឱ្យដឹងទៀតថា ក្នុងចំណោមគោទាំង៥ក្បាលដែលកើតមកនោះ ១ក្បាលៗទម្ងន់ ប្រហែល៤ ទៅ៥គីឡូក្រាម ចម្លែកតែ កូនគោក្បាលទី៥ មានទម្ងន់ប្រហែល ជាកន្លះគីឡូក្រាមប៉ុណ្ណោះ ។

លោកអ៊ំម្ចាស់គោក៏សូមអំពាវនាវដល់មន្ត្រីបសុពេទ្យជួយផ្តល់ បច្ចេកទេស ឬសេវាកម្មផ្សេងៗ ដើម្បីជួយ សង្គ្រោះដល់មេគោ និងកូនគោ២ ក្បាលដែលនៅរស់របស់គាត់ផង ព្រោះពេលនេះមេគោ ក្រោយពីកើត បានកូន៥ក្បាលរួចមក ហាក់ដូចជាថយ កម្លាំងខ្លាំងណាស់ ចំណែកឯ កូនគោ២ក្បាលដែល នៅរស់នៅក៏មើល ទៅហាក់ខ្សោយ កម្លាំងណាស់ ដែរ ៕






 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម