ស្រ្តីម្នាក់សង្ស័យប្រើថ្នាំញៀនហួស កំរិត ដើរស្រែកថា គេដេញសម្លាប់ និង រត់តោង យានយន្តតាម ផ្លូវបង្កការភ្ញាក់ផ្អើល
រាជធានីភ្នំពេញ ៖ ស្រ្តីជនជាតិខ្មែរ-អ៊ីស្លាម ម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនហួស កំរិតបាន ដើរតាម ផ្លូវស្រែកថាគេដេញសម្លាប់ និងបានរត់តោងម៉ូតូ និង រថយន្តអ្នកដំណើរតាម ផ្លូវបំណង ឡើងជិះ បង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ យប់ ថ្ងៃទី០៧ មករា ២០១៥ នៅចំណុចក្រោម ស្ពានអាកាស ៧មករា ស្ថិតក្នុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
ស្រ្តីខាងលើមានឈ្មោះ ចាម អ៊ែលជីង អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់នៅម្តុំ ផ្លូវរទេះ ភ្លើង ត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ស្រ្តីខ្មែរ- អ៊ីស្លាម ខាង លើ បានដើរ ផងរត់ផងចេញ ពីម្តុំផ្លូវរទេះភ្លើងត្រឡោកបែក ដោយ ធ្វើដំណើរ តាមផ្លូវ ៥៩៨ ក្នុងទិសដៅ ពីជើងទៅត្បូង ។ អ្វីដែលជាការ ចាប់អារម្មណ៍រ បស់មហាជន ដែលធ្វើ ដំណើរតាម ដងផ្លូវនោះស្រ្តី ខាង លើ បានដើរ បណ្តើរ ស្រែកបណ្តើរ ដោយស្រែក ថាមានគេ តាមសម្លាប់គាត់ មិនតែប៉ុណ្ណោះ ស្រ្តីខាង លើនេះ បានរត់តោង រថយន្ត និង ម៉ូតូរបស់ ដំណើរ បំណង ឡើងជិះ ។ ដែលសកម្មភាព ខុសប្រក្រតី ទាំងអស់ នេះហើយបាន ធ្វើឱ្យមហាជន ដាក់ការសង្ស័យ ថាទំនងស្រ្តីខាង លើប្រើថ្នាំញៀន ហួសកំរិត ។ ប៉ុន្តែបើតាម ប្រភពព័ត៌មានពីស្រ្តីខាងលើ វិញបានឱ្យដឹងថា ស្រ្តីខាង លើបានរត់ គេចចេញពីការ ដេញតាមសម្លាប់ របស់មនុស្ស មួយក្រុម ហើយស្រ្តីខាង លើនេះបាន ពឹងឱ្យគេជូន ទៅផ្ទះបងប្អូន ដែលម្តង ថានៅ ម្តុំអូរឬស្សី ម្តងថា នៅម្តុំទួលគោក ។
ដោយព្រួយបារម្ភពីសុវត្ថិភាពស្រ្តីខាងលើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន យកទៅកាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ទឹកល្អក់ មួយដើម្បីរងចាំសាច់ ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!