ស្ត្រី​វ័យ​៧០​ឆ្នាំ​កើត​ជម្ងឺ​ទឹកនោមផ្អែម​ ហើម​រលួយ​ខ្លោច​ដាច់​ ម្រាមជើង​និង​ប្រអប់ជើង

 
 

ខេត្តស្វាយរៀង ៖ ស្ត្រីវ័យ៧០ឆ្នាំម្នាក់ មានជម្ងឺទឹកនោមផ្អែម ហើមរលួយត្រឹមប្រអប់ជើងមួយកំណាត់ ខាងឆ្វេង ត្រូវក្រុមគ្រួសារដឹក មកមន្ទីរ ពេទ្យខេត្ត ដើម្បីសង្គ្រោះកាលពី វេលាម៉ោង ៨ព្រឹក ថ្ងៃទី៦ មករា ២០១៥ ។ ស្ត្រីរងគ្រោះឈ្មោះ វ៉ា សាមិន អាយុ៧០ឆ្នាំ មានទីលំនៅភូមិ ភ្នំស្រូវ ឃុំរាជ្យមន្ទីរ ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង គឺមានជម្ងឺទឹកនោមផ្អែម ចាប់តាំងពីឆ្នាំ២០០៤ មកម្លេះ រហូតមកដល់ ថ្ងៃទី១៥ ធ្នូ ២០១៤ ស្រាប់ តែចាប់ផ្តើម ហើម ខ្នងជើងឆ្វេង ដោយមានជីវភាពក្រីក្រ មិនបានមកមន្ទីរពេទ្យ ព្យាបាលទេ រហូតមកដល់ថ្ងៃទី២៧ ធ្នូ ២០១៤ ក៏រលួយធ្លាយ ខ្ទុះចេញមក ទើបក្រុមគ្រួសារ បញ្ចូនមកមន្ទីរ ពេទ្យខេត្តដើម្បី ព្យាបាល រហូតមកដល់ថ្ងៃ៦ មករា ២០១៥ ស្រាប់តែស្វិត ឡើងពណ័ខ្មៅ ដូចធ្យូង រលួយដាច់ត្រឹម ប្រអប់ជើងតែម្តង ហើយចាប់ផ្តើម ឈឺចុកចាប់ និងហត់ពិបាក ដកដង្ហើមយ៉ាងខ្លាំង។


លោកគ្រូពេទ្យបានមាន ប្រសាសន៍ថា ស្ត្រីរងគ្រោះទុកជម្ងឺ ឲ្យទុំជោ ទើបមកព្យាបាល គឺវាហួសពេល ទៅហើយ អ្នកមានជម្ងឺទឹកនោមផ្អែម ត្រូវតែមកពិនិត្យ ព្យាបាលឲ្យបានទៀងទាត់ ពិនិត្យជាតិស្ករ ជារៀងរាល់ខែ ហើយការធ្វើដំណើរ ត្រូវប្រុងប្រយ័ត្ន កុំឲ្យមានដាច់រលាត់ សូម្បីតែតិចតួច វាអាចក្លាយជា មហារីកបាន ពិបាកនឹងព្យាបាល ខ្លាំងណាស់ គឺមេរោគស៊ី រាលដាលធំឡើងៗ រហូតក្លាយជាមហារីក អាចស្លាប់បាន ប្រសិនបើរស់ ក្នុងការឈឺចាប់ គ្មានថ្នាំព្យាបាលឡើយ ៕



ស្ត្រីវ័យ៧០ឆ្នាំម្នាក់ មានជម្ងឺទឹកនោមផ្អែម

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម