ថតជាប់ស្តែងៗ! ផ្ទុះរោងចក្រ ផលិតកាំជ្រួច បណ្តាលឲ្យកាំជ្រួច បាញ់បាចសាច ពេញផ្ទៃមេឃ គួរឲ្យរន្ធត់ (មានវីដេអូ)
កូឡំប៊ី៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្សចំនួន ២នាក់ បានរងរបួស បន្ទាប់ពីមាន ហេតុការណ៏ ផ្ទុះរោងចក្រ ផលិតកាំជ្រួច មួយកន្លែង នៅក្នុងប្រទេសកូឡំប៊ី។
ការផ្ទុះរោងចក្រ ផលិតកាំជ្រួចនេះ បានបណ្តាលឲ្យ គ្រាប់កាំជ្រួច ជាច្រើនគ្រាប់ បាញ់បាចសាច ពេញផ្ទៃមេឃ បង្កជាគ្រោះថ្នាក់ យ៉ាងខ្លាំង ខណៈហេតុការណ៏នេះ ត្រូវបានបុរសម្នាក់ ថតជាវីដេអូឃ្លីប ជាប់ស្តែងៗ តែម្តង ដើម្បីទុកជាឯកសារ។
បុរសដែលមិនគិត ពីសុវត្ថិភាព ខ្លួនឯង ដើម្បីថតយក វីដេអូឃ្លីប នៃហេតុការណ៏នោះ នៅពេលកើតហេតុ បានជំពប់ជើងដួល ដោយសារតែ គេចពីគ្រាប់កាំជ្រួច ខណៈរោងចក្រ ផលិតកាំជ្រួចនោះ បានផ្ទុះឡើង យ៉ាងខ្លាំង បែកចេញជា គ្រាប់កាំជ្រួច ពាសពេញ ផ្ទៃមេឃ មើលទៅពិតជា ស្រស់ស្អាត ប៉ុន្តែក៏គួរឲ្យខ្លាច និងរន្ធត់ផងដែរ។
យ៉ាងណាមិញ មនុស្សម្នាក់ ក្នុងចំណោម មនុស្សចំនួន២នាក់ ដែលបានរងរបួសនោះ ត្រូវបានរាយការណ៏ មកថា គឺជាអ្នកដំណើរ ដែលកំពុងតែ ជិះម៉ូតូ ឆ្លងកាត់រោងចក្រ នៅពេលដែល វាបានផ្ទុះឡើង។ ទោះជាយ៉ាងណា មិនមានមនុស្ស ណាម្នាក់ បានស្លាប់ បាត់បង់ជីវិត ឡើយ នៅក្នុងហេតុការណ៏នេះ។
ជាមួយគ្នានេះដែរ គេមិនទាន់រកមូលហេតុ ឃើញនៅឡើយទេ ពីការផ្ទុះរោងចក្រ ផលិតកាំជ្រួចនេះ ខណៈឃ្លាំងស្តុកឥវ៉ាន់ ចំនួន៥ ត្រូវបានបំផ្លាញ ខ្ទេចអស់គ្មានសល់៕
ទស្សនាវីដេអូនៅពេលកើតហេតុ៖
ប្រភព ៖ មេត្រូ
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!