លេចចេញ រូបថត SELFIE ចុងក្រោយ លើយន្តហោះ QZ8501 មុនពេលធ្លាក់

 
 

ឥណ្ឌូនេស៊ី៖ នេះជា រូបថតរបៀប selfie ចុងក្រោយ របស់អ្នកដំណើរ ដែលបានថត លើយន្តហោះ AirAsia QZ8501 ដែលបានធ្លាក់ ចូលក្នុងសមុទ្រ។

ប្រភពព័ត៌មាន បានឲ្យដឹងថា រូបថត selfie ចុងក្រោយមួយ ថតដោយ អ្នកដំណើរ ដែលជាជនរងគ្រោះ ម្នាក់ឈ្មោះ Hendra Gunawan Syawal វ័យ ២៣ឆ្នាំ ថតជាមួយមិត្តភក្តិ របស់គេ ចំនួន បីនាក់ទៀត ដោយមាន ទឹកមុខញញឹម ខណៈពួកគេ អង្គុយរង់ចាំ យន្តហោះ ដែលនឹងរៀបហោះចេញពី អាកាសយន្តដ្ឋាន កាលពីថ្ងៃទី ២៨ ធ្នូ ២០១៤ ។ បើតាមសំដី របស់នាង Yunita Syawal ដែលត្រូវជាបងស្រី របស់ជនរងគ្រោះ បាននិយាយថា ក្នុងចំណោម សាកសពជនរងគ្រោះ ទាំង ៣៧នាក់ ដែលក្រុមសង្គ្រោះ រកឃើញ ក៏មាន ប្អូនប្រុស របស់នាង ផងដែរ។

បងស្រីរបស់ជនរងគ្រោះ លើយន្តហោះ QZ8501 រូបនេះ បានបន្តថា ក្រោយពីកើតហេតុ អស់ជាច្រើនថ្ងៃមក នាង និង ក្រុមគ្រួសារ នឹកស្មានថាប្អូនប្រុស នៅមានជីវិតនៅឡើយ ប៉ុន្តែលុះដល់ពេល បានឃើញ សាកសព របស់ប្អូនប្រុស ទើបនាងបានដឹងថា តាមពិតប្រុសនាង បានស្លាប់បាត់បង់ជីវិតទៅហើយ។ នាងបានបន្ថែមថា ពេលបានឃើញសាកសពប្អូនប្រុសខ្លួន នាងមានអារម្មណ៍ថា ក្នុងចិត្តនិងបេះដូង ហាក់បីដូចជាទទេរស្អាត គ្មានសល់អ្វីបន្តិចឡើយ។

គួរបញ្ជាក់ដែរថា ខណៈនេះ  សាកសពជនរងគ្រោះ លើយន្តហោះ ដែលត្រូវបានរកឃើញ ទាំង ៣៧ គឺមានតែ ៩ សាកសព ប៉ុណ្ណោះ ដែលត្រូវបានស្គាល់អត្តសញ្ញាណ។ ខណៈដែលក្រុម ជួយសង្គ្រោះ និង រុករក  ក៏កំពុងបន្ត ស្វែងរកឃើញ វត្ថុធំៗ ចំនួន ៥ ដែលគេដឹងថា ជាបំណែក និងតួខ្លួន របស់ យន្តហោះ ព្រមទាំង វត្ថុតូចៗ សំភារៈរបស់អ្នកដំណើរ ជាច្រើន ទៀតនៅលើយន្តហោះផងដែរ។ លើសពីនេះ បើតាមប្រធាន ក្រុម ជួយសង្គ្រោះ និង រុករក បាន បញ្ជាក់ដែរថា អ្នកដំណើរជាច្រើនទៀត និង បុគ្គលិកយន្តហោះ អាចប្រហែលជាប់ក្នុង យន្តហោះ ដែលលិចនៅ ក្រោមសមុទ្រ ដែលត្រូវប្រើឧបករណ៍ទំនើប ដើម្បីស្វែងរក និង លើកចេញពីក្នុងបាតសមុទ្រមក។

បន្ថែមពីនេះទៅទៀត កូនស្រី របស់ អ្នកបើកយន្តហោះ (pilot) នាង Angela Anggi Ranastianis ក៏បានថ្លែងតាម ទូរទស្សន៍ជាសាធារណៈ ដោយ រំជួលចិត្ត ប្រាប់ដល់សាធារណជន ឲ្យឈប់ស្តីបន្តោស ឪពុករបស់នាង។ នាងនិយាយថា “ក្នុងនាមជាកូនស្រី ម្នាក់ ខ្ញុំមិនអាចទទួលបានទេ។ គ្មានអ្នកបើកយន្តហោះណា ដែលចង់ បង្កគ្រោះថ្នាក់ ដល់អ្នកដំណើរនោះទេ” ហើយនាងបន្តថា ឪពុកនាងគឺគ្រាន់ ជាជនរងគ្រោះ ហើយសាកសពរបស់ គាត់មិនទាន់ រកឃើញនៅឡើយ ខណៈគ្រួសារនាងក៏ កំពុងកាន់ទុក្ខ ឲ្យសាកសពឪពុកនាងដែរ ៕ 


រូបថត selfie ដែលលោក Hendra Gunawan Syawalបានថតចុងក្រោយលើយន្តហោះ

សាកសព របស់ លោក Hendra Gunawan Syawal ត្រូវបានធ្វើបុណ្យតាមប្រពៃណី



ម្តាយ និង បងស្រី របស់ លោក Hendra Gunawan Syawal នៅកន្លែងប្រារព្ធពិធីបុណ្យសព





ក្រុមរុករក និង ជួយសង្គ្រោះ បាន រកឃើញបំណែកយន្តហោះ និងសំភារៈរបស់អ្នកដំណើរ  


នាង Angela Anggi Ranastianis(ធ្វេង) និង ឪពុក ដែលជា កាពីទែន លើយន្តហោះដែលបានធ្លាក់

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម