បាញ់សម្លាប់​ បុរសម្នាក់ ពេលដើរ ចេញពីផ្ទះ សង្ស័យរឿង គំនុំ

 
 

ភ្នំពេញ ៖ បុរសម្នាក់ត្រូវ បានខ្មាន់កាំភ្លើង បាញ់សម្លាប់ពេល ដើរចេញពីផ្ទះ កាលពីវេលា ម៉ោង១០និង៣០ នាទីយប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវលំ ភូមិព្រែកទាល់ ក្រុម៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលសមត្ថកិច្ច សង្ស័យថា អាចផ្ដើមចេញ ពីរឿងគំនុំ ហើយអាចជារឿង ពាលស៊ីពាល ។

សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជា ចាន់រ៉ា អាយុ២៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅក្បែរ កន្លែងកើតហេតុ ។ សមត្ថកិច្ចបាន បញ្ជាក់ទៀតថា ខណៈដែលជនរងគ្រោះ កំពុងដើរចេញពីក្នុងផ្ទះ ស្រាប់តែមានជន មិនស្គាល់មុខ ប្រដាប់ដោយ អាវុធខ្លី បាញ់ប្រហារ បណ្ដាលឱ្យដួល ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ បើទោះបី ក្រុមគ្រួសារបានខំ ដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យរុស្សី ក៏ដោយនោះ ។

រហូតដល់ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥នេះ សមត្ថកិច្ចកោសល្យវិច័យ និងគ្រូពេទ្យជំនាញ បាននឹងកំពុងពិនិត្យ សពជនរងគ្រោះ ហើយធ្វើការ ស្រាវជ្រាវតាមចាប់ខ្លួន ជនដៃដល់យក មកផ្ដន្ទាទោស តាមផ្លូវច្បាប់៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម