អ្នកដើររាំតាម ភោជនីយដ្ឋាន ក្រោយ ឈ្លោះជាមួយបងប្អូន លោតពីលើផ្ទះ សម្លាប់ខ្លួន

 
 

ភ្នំពេញ ៖ យុវជនម្នាក់ ដែលមានមុខរបរ រាំតាមភោជនីយដ្ឋាន ពេលយប់ បានលោតពី លើផ្ទះជាន់ទី៤ មកក្រោម បណ្ដាលឱ្យស្លាប់ ពេលបញ្ជូនទៅ កាន់មន្ទីរពេទ្យ ក្រោយពីឈ្លោះជាមួយ បងប្អូននៅក្នុងផ្ទះ កាលពីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះ លេខ៦២E3 ផ្លូវលេខ១៧៤ ភូមិទី១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

នគរបាលព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះម៉ុច សុធារៈ អាយុ២០ឆ្នាំ មុខរបរដើររាំតាម ភោជនីយដ្ឋានចល័ត ។
មុនពេលកើតហេតុ បន្ទាប់ពីត្រឡប់មក ពីធ្វើការក្នុង ស្ថានភាពស្រវឹង ជនរងគ្រោះ បានឈ្លោះប្រកែក ជាមួយបងប្អូន រួចហើយ ឡើងទៅលើជាន់ទី៤ លុះបន្ដិចក្រោយមក ស្រាប់តែមាន ការភ្ញាក់ផ្អើល ក្រោយពីលោតមកក្រោម បណ្ដាលឱ្យស្លាប់ មុនពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។

បច្ចុប្បន្នក្រោយពី ពិនិត្យសពជនរងគ្រោះ រួចមក សមត្ថកិច្ចបានប្រគល់ ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម