នារីនិស្សិតច្បាប់ម្នាក់ត្រូវ ចោរវាយ ប្លន់ម៉ូតូ អាយខន បាត់
រាជធានីភ្នំពេញ ៖ និស្សិតម្នាក់ខណៈជិះម៉ូតូចេញពីរៀន ត្រូវជនសង្ស័យវាយមួយដៃប្លន់យកម៉ូតូទៅបាត់ កាលពីវេលាម៉ោង០៧យប់ថ្ងៃទី០៥ មករា ២០១៥ ស្ថិតនៅចំណុចខាង ក្រោយមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត តាមផ្លូវលេខ៣៤០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថា នារីរងគ្រោះឈ្មោះរស់ ស៊ីនួន អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២នៅសាកលវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានឪពុកជាមន្ត្រី នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ។
ប្រភពពីនារីរងគ្រោះបានឱ្យដឹងទៀតថា មុនពេលកើតហេតុ នាងទើបនឹងចេញពីរៀនត្រឡប់ទៅផ្ទះវិញ ដោយជិះម៉ូតូអាយខន ពណ៌ លឿង ពាក់ស្លាកលេខភ្នំពេញ 1BI 9226 ជិះម្នាក់ឯង ពីជើងទៅត្បូង លុះមកដល់ចំណុច ខាងលើជាកន្លែងស្ងាត់ ស្រាប់តែ មានជនសង្ស័យ ២នាក់ ជិះម៉ូតូស្គូពីដែរ ពណ៌ផ្កាឈូក បានជិះទៅអែបជិត ហើយវាយមួយដៃគំរាម ឱ្យឈប់ប្លន់យកម៉ូតូ ជិះចេញទៅបាត់ ដោយ ជនសង្ស័យជិះ ឆ្ពោះ ទៅទិសខាងត្បូង ចំណែកបក្សពួក ម្នាក់ទៀត ជិះឆ្ពោះ ទៅទិសខាងជើងវិញ ៕
នារីនិស្សិតច្បាប់ម្នាក់ត្រូវចោរវាយប្លន់ម៉ូតូស្គូពីបាត់
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!