តូចចិត្ត​ឪពុក​ម្តាយ​ស្តីបន្ទោស​បន្តិច​បន្តួច ​ចង.ក​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត

 
 

ខេត្តត្បូងឃ្មុំ ៖ យុវជនចិត្តស្លុយម្នាក់ ឈ្មោះ ជួន  វុទ្ធី អាយុ២៣ឆ្នាំ នៅភូមិយាកជើង ឃុំដំរិល ស្រុកអូររាំងឪ បានយក ក្រម៉ាចង.ក ធ្វើអត្តឃាត នៅនឹងដើមស្វាយ ក្រោយផ្ទះ ដោយសារតែ តូចចិត្តនឹងឪពុក ស្តីបន្ទោស ឲ្យបន្តិចបន្តួច ។  ហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើល ខណៈគេ ប្រទះឃើញសព កាលពីវេលា ម៉ោង៨ព្រឹក ថ្ងៃទី៤ មករា ២០១៥ ហើយត្រូវបាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យសព ផងដែរ ។

តាមប្រភពពី មន្ត្រីនគរបាល ខេត្តត្បូងឃ្មុំ បានប្រាប់ឲ្យដឹងថា កាលពីវេលា ម៉ោងជាង៧យប់ ថ្ងៃទី៣ មករា បុរសឈ្មោះ ជា ប៉ឹង អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ផាន់ ណៃ អាយុ៤៥ឆ្នាំ  បានស្តីបន្ទោស កូនប្រុស របស់ខ្លួន ឈ្មោះ វុទ្ធី (សពខាងលើ) ថា «ឈប់ដើរផឹកស៊ី ជាមួយមិត្តភក្តិទៅ មិនល្អនោះទេ…. » ហើយពួកគាត់ បានឡើងទៅដេកបាត់ ដោយមិនបានគិតថា នឹងមានហេតុការណ៍ អ្វីកើតឡើងនោះទេ ។

មន្ត្រីនគរបាលបន្តថា រហូតមកដល់ ព្រឹកថ្ងៃទី៤ មករា ពេលដែលសមាជិក ក្នុងផ្ទះក្រោកពីដេក ចុះមកដី មិនឃើញកូនប្រុស នៅក្នុង បន្ទប់ក្រោមផ្ទះ បាននាំគ្នា ចេញទៅតាមរក លុះពេលដើរ មកក្រោយផ្ទះ ចំងាយ៤០ម៉ែត្រ ក៏បានប្រទះឃើញ យុវជនឈ្មោះ វុទ្ធី ចង.ក ធ្វើអត្តឃាត ដោយក្រមា ទៅនឹងមែកស្វាយ ជើងផុតពីដី ស្លាប់មិនដឹង តាំងពីម៉ោង ប៉ុន្មានឡើយ ។   

ជាមួយនោះ ក្រុមគ្រួសាររងគ្រោះ បានរាយការណ៍ មកប៉ុស្តិ៍រដ្ឋបាលឃុំ ដំរិល ហើយលោកវរសេនីយ៏ត្រី លឿង រដ្ឋា អធិការនគរបាល ស្រុកអូររាំងឪ ក៏បានចាត់ឲ្យ ជំនាញបច្ចេកទេស ស្រុក ចុះទៅពិនិត្យសព ឃើញថាពិតជាបាន ចងកធ្វើអត្តឃាត ដោយពិតប្រាកដមែន គឺមិនមានការ ពាក់ព័ន្ធទៅនឹង អំពើផ្សេងៗ នោះទេ ៕


ជនរងគ្រោះចង.កដោយក្រមាចងភ្ជាប់នឹងដើមស្វាយ


សពជនរងគ្រោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម