យុវសិស្សម្នាក់ បានចង-ក សម្លាប់ខ្លួន មិនដឹងមូលហេតុ

 
 

បាត់ដំបង ៖ យុវសិស្សម្នាក់ បានសម្រេចចិត្ត យកក្រមាចង-ក សម្លាប់ខ្លួន និងធ្នឹម ក្នុងរោងហូបបាយ របស់វិហារ សាសនាគ្រិស្ត មួយកន្លែង ដោយមិនដឹងមូលហេតុ ត្រូវបានកូនសិស្ស ប្រទះឃើញខណៈ យកសំរាមទៅចោលកាល ពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ នៅចំណុច ភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ នៅក្នុងបរិវេណ ព្រះវិហារសន្តសែប ព្រះ សហគមន៍ កាតូលិក ស្ថិតនីចំណុច ភូមិតាហែន១ ឃុំរកាស្រុកសង្កែ មានយុវសិស្ស ម្នាក់ឈ្មោះ ឆែម វណ្ណនូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ តាហែន១ ឃុំរកាស្រុកសង្កែ បានសម្រេចិត្តយក ក្រមាមកចង-ក សម្លាប់ខ្លួននិងធ្នឹមរោង សម្រាប់ហូបបាយ ក្នុងបរិវេណព្រះវិហារ កាតូលិក បណ្តាលឲ្យស្លាប់ ត្រូវបានសិស្សដូចគ្នា ប្រទះឃើញ ខណៈយកសំរាម ទៅចោល ហើយក៏មាន ការភ្ញាក់ផ្អើលដល់អ្នកភូមិ រួចបានប្តឹង ទៅសមត្ថកិច្ច ឲ្យមកចុះត្រួត ពិនិត្យមើល និងធ្វើកោសល្យវិច័យ ។

សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជា បានធ្វើ អត្តឃាតដោយចង-ក សម្លាប់ខ្លួនឯង ពិតប្រាកដមែន រួចបានប្រគល់សព ជនរងគ្រោះឲ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម