អាជ្ញាធរ ខណ្ឌដូនពេញ ចុះរុះរើ តូបលក់ ដូរជាប់របង វិទ្យាល័យ ព្រះស៊ីសុវត្ថិ តាមកិច្ច ព្រមព្រៀង
ភ្នំពេញ ៖ កម្លាំងសណ្ដាប់ធ្នាប់និងប្រជា ការពារខណ្ឌដូនពេញ ជាច្រើននាក់នៅ រសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥នេះ បានចុះទៅរុះរើតូបលក់ដូរ ( ប្រហិត គ្រឿង សមុទ្រ និងភេសជ្ជៈ ) នៅជាប់របងវិទ្យា ល័យ ព្រះស៊ីសុវត្ថិប៉ែកខាងក្រោយ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
ការចុះទៅរុះរើតូបនិងស្នើឱ្យផ្អាកអាជីវ កម្មលក់ដូរគ្រឿងហូបចុកខាងលើនេះ បាន ធ្វើឡើងតបទៅតាម កិច្ចព្រម ព្រៀងរវាងក្រុមអាជីវករ និងអាជ្ញាធរខណ្ឌដូនពេញ កាលពីពេលកន្លងទៅ តម្រូវឱ្យបញ្ចប់ អាជីវកម្ម របស់ខ្លួននាថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៤។
លោកគឹម វុត្ថា ដែលដឹកនាំកម្លាំងសន្ដិសុខ ចុះទៅរុះរើតូបលក់ដូរ និងផ្អាកអាជីវកម្មលើចិញ្ចើមថ្នល់ សាធារណៈ ខាងលើនេះ បានបញ្ជាក់ថា ដោយយោងតាមការណែនាំពីសំណាក់អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន លើការ អនុវត្ដកិច្ចព្រមព្រៀងរវាងអាជីវករនិងអាជ្ញាធរនោះ គឺតម្រូវឱ្យពួក គាត់ផ្អាក អាជីវកម្មនេះតែម្ដង ហើយទៅ ស្វែងរកកន្លែងលក់ដូរនៅទីតាំងផ្សារ ដែលសមស្របរៀងៗខ្លួន ។
លោកគឹម វុត្ថា បានបញ្ជាក់ថា ការចុះ ទៅណែនាំនិងប្រាប់ឱ្យពួកគាត់បញ្ចប់អាជីវ កម្មនៅតាមដងផ្លូវ សាធារណៈ ខាងលើនេះ គឺពុំមានការតវ៉ា ឬរារាំងណាមួយពីក្រុមអាជីវករទាំងនេះឡើយ ពោលពួក គាត់បាន យល់ព្រមតបទៅ តាមកិច្ច ព្រមព្រៀងដែលបានឯកភាពគ្នា កាលពីប៉ុន្មានខែមុននោះ ។
មន្ដ្រីសាលាខណ្ឌដូនពេញ បានបញ្ជាក់ថា ការដែលហាមឃាត់ មិនឱ្យមានការលក់ដូរ គ្រឿងហូបចុក នៅលើ ចិញ្ចើមផ្លូវសាធារណៈ នាទីប្រជុំនោះ ក្នុងគោលបំណងលើកម្ពស់ សោភ័ណភាព ទីក្រុង កាត់បន្ថយការកកស្ទះ ចរាចរ និងបញ្ហាបរិស្ថាន ជាដើម ។
យុទ្ធនាការក្នុងរូបភាពបែបនេះ អភិបាលខណ្ឌដូនពេញ បាននឹងកំពុងធ្វើការ កែលំអជាបន្ដបណ្ដើរៗមិនថា នៅជាប់របង វិទ្យាល័យព្រះស៊ីសុវត្ថិ នោះទេ ប៉ុន្ដែតាមគោលដៅផ្សេងៗទៀត ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!