ក្មេង​ប្រុស អាយុ​១៥ ​ឆ្នាំ​​ លួងលោម​ ក្មេង​ស្រី​ អាយុ​ ៣​ឆ្នាំ​ ចូល​ក្នុង​ ព្រៃ​លូក លាន់​ប្រដាប់​ ភេទ​

 
 

ខេត្តកណ្ដាល ៖ ក្មេងប្រុសកំហូច អាយុ១៥ឆ្នាំម្នាក់ បានលួងលោម ក្មេងស្រីអាយុ៣ឆ្នាំចូលក្នុងព្រៃ ហើយលូកលាន់ ប្រដាប់ភេទ កាលពីម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣ មករា នៅក្នុងព្រៃមាត់អូរខ្វែង ស្ថិតក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ហើយត្រូវបាន អាណាព្យាបាលក្មេងស្រី រងគ្រោះប្ដឹងឲ្យនគរបាល ចាប់ខ្លួនកាលពី ព្រឹកថ្ងៃទី៤ មករា ដើម្បីកសាងសំណុំ រឿងចាត់ការតាមច្បាប់។

មន្ត្រីនគរបាលស្រុក ស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពិត ភារៈ ភេទប្រុស ឣាយុ១៥ឆ្នាំ មានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកក្មេងស្រី រងគ្រោះអាយុ៣ឆ្នាំ ក្រោយពីកើតហេតុ ត្រូវបានអង្គការសង្គ្រោះ កុមារយកទៅធ្វើ កោសល្យវិច័យ នៅមន្ទីរពេទ្យជ័យជំនះ រួចហើយ។

ប្រភពដដែល បានឲ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី៣ មករា ពេលក្មេងស្រីរងគ្រោះ កំពុងលេងនៅខាងមុខ ផ្ទះឪពុកម្តាយ ស្រាប់តែឈ្មោះពិត វីរៈ ដែលជាជនសង្ស័យ មកបបួលក្មេងស្រី រងគ្រោះទៅលេងបង្ហោះ ខ្លែងនៅមាត់អូរខ្វែង ពេលនាំគ្នាទៅ ដល់មាត់ខ្វែង ឈ្មោះពិត វីរៈ ក៏ល្បួងក្មេងស្រី រងគ្រោះឲ្យចូល ទៅក្នុងព្រៃ ហើយធ្វើសកម្មភាព លូកប្រដាប់ភេទ និងយកប្រដាប់ភេទ ដាក់លើប្រដាប់ភេទក្មេងស្រីរងគ្រោះ ពេលនោះ មានក្មេងម្នាក់ទៀត ឃើញក៏រត់មកប្រាប់ជីដូន ក្មេងស្រីរងគ្រោះ គាត់ក៏រត់ទៅមើល។ ខណៈនោះ ឈ្មោះពិត ភារះ ក្រឡេកឃើញជីដូនក្មេងស្រីរងគ្រោះ ក៏រត់គេចខ្លួនតែម្ដង។ លុះមកដល់វេលា ម៉ោង១០ព្រឹក ថ្ងៃទី៤ មករា ទើបសមត្ថកិច្ចនគរបាលស្រុក ស្អាងឃាត់ខ្លួនឈ្មោះពិត ភារះបាន៕


ក្មេងស្រី រងគ្រោះអាយុ ៣ ឆ្នាំ


ក្មេងប្រុសកំហូច អាយុ១៥ឆ្នាំម្នាក់ ដែលជាជនល្មើស

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម