ហ៊ី​យ៉ា​ន់​ដាយ ចុះ​ពី លើ​ស្ពាន ​ហ្វ្រាំង​មិន​ស៊ី បុក​អ្នក​ បើក​ម៉ូតូ ​ស្លាប់ជ្រុល​ ទៅ​ក្រឡាប់ ​លើ​រថយន្ត​ មួយទៀត

 
 

ខេត្តកណ្តាល ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ មួយដែលបង្កឡើង ដោយរថយន្តដឹកទំនិញ ធុនធំ បើកបរមានល្បឿន លឿនចុះពី លើស្ពានចាប់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកម៉ូតូហុងដា សេ១២៥ មួយគ្រឿង ដែលបើកបញ្ច្រាសទិសគ្នា ហើយរថយន្តនោះ បានក្រឡាប់ទៅប៉ះរថយន្តដឹកទឹកកក មួយគ្រឿងទៀតដែលចត ស្ងៀមក្បែររង្វង់មូល ស្ពានព្រែកតាមាក់ បណ្ដាលឲ្យ មនុស្សម្នាក់ ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី៥ មករា ២០១៥ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ប៉ូលិសចរាចរណ៍ ស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ជនរងគ្រោះដែល ស្លាប់ឈ្មោះ ជា អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ជាអ្នកបើកបរម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-4886 និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ឈ្មោះ ឡឹប ពាំ អាយុ២៨ឆ្នាំ មានទីលំនៅភូមិទួលអន្លប់ ឃុំទួលអន្លប់ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាអ្នកបើកបររថយន្ត បង្កហេតុ ម៉ាក ហ៊ីយ៉ាន់ ដាយ ធុនធំដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7479 ។ ចំណែករថយន្ត ដឹកទឹកកកដែលត្រូវ រថយន្តហ៊ីយ៉ាន់ ដាយ ក្រឡាប់ទៅប៉ះម៉ាក ហ៊ីយាន់ដាយ ដឹកទំនិញ ពណ៌ខៀវ ពាក់ស្លាកលេខ កណ 02A2862 បើកបរដោយឈ្មោះទ្រី ឡេងហួន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មិនមានរងរបួសទេ ៕


រថយន្តធុនធំក្រឡាប់


អ្នកបើកម៉ូតូឌ្រីមស្លាប់នៅកន្លែងកើតហេតុ


អ្នកបើករថយន្តបង្ករបួសធ្ងន់

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម