នារីម្នាក់ ដែលគេ ច្រឡំ ចុះផ្សាយថា លោតទឹក សម្លាប់ខ្លួន ព្រោះចាញ់ ល្បែង បានចូល រោងការ ហើយ
ខេត្តកំពង់ឆ្នាំង ៖ សម្លេងភ្លេងការ បានបន្លឺឡើង យ៉ាងរងំទាំងព្រលឹមស្រាងៗ នៅគេហដ្ឋានខាងស្រី ស្ថិតក្នុងភូមិផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃ១៥កើត ខែបុស្ស ត្រូវនឹងថ្ងៃទី៤ មករា ២០១៥ នោះគឺជាថ្ងៃចូលរោងការ របស់អរុណីដ៏ផូផង់ ដែលគេបានច្រឡំយករូបនាងទៅ ផ្សព្វផ្សាយថា នាងបានលោតទឹកសម្លាប់ខ្លួន ព្រោះតែចាញ់ល្បែងដែល ធ្វើឱ្យក្រុមគ្រួសារ ពិសេសឪពុកម្តាយ នាងមានប្រតិកម្ម ពីដំណឹងយ៉ាងអកុសលនេះ ហើយភ្លាមៗនោះដែរ សារព័ត៌មាននានាបានប្រញាប់ ចុះផ្សាយកែតម្រូវលើរូបថត ដែលបានភ័ន្តច្រឡំ ទាំងនោះឡើងវិញ ទើបក្រុមគ្រួសារនាង បានស្ងប់ចិត្ត និងទទួលយកបាន។
ប៉ុន្តែដើម្បីឱ្យប្រិយមិត្ត អស់ចម្ងល់ជាងនេះទៀតថ្ងៃនេះ កោះសន្តិភាពបានសុំការ អនុញ្ញាត្តពីឪពុកម្តាយយុវតី ដ៏ស្រស់ស្អាតនេះ ខណៈដែលពួកគាត់កំពុងរវល់ ទទួលភ្ញៀវការកូនស្រីជាទីស្រឡាញ់ របស់គាត់នៅ មជ្ឈមណ្ឌលសន្និបាត ពិព័រណ៍កោះពេជ្រ កាលពីយប់ថ្ងៃទី៤ ខែមករា កន្លងទៅនេះ ។
នៅពីមុខអាគារ G និងH នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ដែលកំពុងមមាញឹក លើកដៃសំពះទទួលភ្ញៀវ ជាមួយកូនកម្លោះក្រមុំ លោកបានឆ្លៀតឱកាស មានប្រសាសន៍ថា កូនក្រមុំដែលកំពុងទទួលភ្ញៀវពីមុខគាត់នេះ ជាកូនស្រីគាត់ ឈ្មោះ សុខ សុភាវតី្ត ដែលកាលពីជាង១ខែមុន នាងត្រូវបានអ្នកសារព័ត៌មាន ច្រឡំយករូបថតនាងទៅដាក់លើ ទំព័រមុខរបស់ខ្លួនថា នាងបានលោតទឹក សម្លាប់ខ្លួន ព្រោះតែចាញ់ល្បែង ។
កាលណោះ លោកមានចិត្តខឹងណាស់ដែរ តែក្រោយពីមានការចុះផ្សាយ ឡើងវិញលោក និងក្រុមគ្រួសារក៏មាន ការស្ងប់ចិត្តវិញ ហើយកាលនោះលោក ប្រញាប់ឱ្យកែតម្រូវឡើងវិញ ព្រោះនាងជិតចូល រោងការហើយ កុំឱ្យខាងប្រុសមាន ការយល់ច្រឡំ ។
ក្រោយពីសំពះសួរ និងនាំបុរសម្នាក់ទំនង ថ្នាក់ឯកឧត្តមផង ចូលទៅក្នុងអគារពិសារភោជនីយហារ ហើយបានត្រឡប់មកវិញ លោក សុខ ធួក បានបន្តប្រយោគរបស់ខ្លួនថា លោកសូមអរគុណដល់ សារព័ត៌មានកោះសន្តិភាព ដែលលើកមុនបាន ព្យាយាមបកស្រាយ បំភ្លឺជូនលោកវិញ ហើយរិតតែអរគុណម្តងទៀត ដែលថ្ងៃនេះបានចុះមកយក ព័ត៌មានស្តីអំពីមង្គលការ កូនស្រីរបស់គាត់ ដែលនេះធ្វើឱ្យ គ្រួសារគាត់រឹតតែរួចផុតពី មន្ទិលទាំងឡាយរបស់មិត្តអ្នកអាន ពីការដែលច្រឡំរូបថតកូនស្រី គាត់កាលពីគ្រាមុន ។
ទាក់ទងទៅនឹងជិវិត អាពាហ៍ពិពាហ៍កូនស្រីគាត់ ត្រូវបានលោកសុខ ធួក លើកឡើងថា កូនស្រីគាត់ឈ្មោះ សុខ សុភាវតី្ត អាយុ១៨ ឆ្នាំ ពេលនេះនាងកំពុង រៀបការជាមួយកូនកម្លោះ ឈ្មោះ សាម៉េន សុខា ជាទីប្រឹក្សាទទួលពលករ អមឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសកូរ៉េ ។ លោកបានសើចញឹមៗថា កាលមុនលោកប្រាប់ថា «កូនគាត់បានប្រឡងជាប់ សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ថ្មីៗនេះ និងកំពុងបន្តការសិក្សា នៅថ្នាក់ឧត្តមសិក្សាមួយ នៅរាជធានីភ្នំពេញ» តែក្រោយពីអាពាហ៍ពិពាហ៏ នេះទៅ គឺផ្លាស់ប្តូរហើយ កូនស្រីគាត់នឹងទៅ រស់នៅជាមួយប្តី ដែលនឹងបន្តរៀនថ្នាក់ឧត្តមសិក្សា នៅប្រទេសកូរ៉េវិញ ។
លោកបានបន្តថា សុខ សុភាវត្តី គឺជាកូនស្រីច្បង ក្នុងចំណោមកូន៣នាក់ ទាំងរូបលោក និងភរិយាមាន សេចក្តីរីករាយ សប្បាយចិត្ត ចំពោះការខិតខំប្រឹងប្រែង របស់កូនស្រីគាត់ ទាំងការរៀនសូត្រ ចរិយាសម្បត្តិ ស្គាល់ខុស ស្គាល់ត្រូវ និងស្តាប់តាមដំបូន្មានឪពុកម្តាយ មិនដែលធ្វើអ្វីឱ្យឪពុកម្តាយខុសចិត្តឡើយ ។ លោកបន្ថែមថា កូនស្រីគាត់ត្រូវ បានគេកក់ទុក តាំងពីមិនទាន់ គ្រប់ការមកម្ល៉េះ គឺកូនកម្លោះដែលឈរទទួលភ្ញៀវពីមុខគាត់នេះ ។
សូមរំព្ញកថា នាង ហ៊ួន សុខធារី បានលោតទឹកសម្លាប់ខ្លួននៅ ស្ពានព្រះមុនីវង្សចាស់កាល ពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៤ វិច្ឆិកា ២០១៤ ដោយសង្ស័យថា បានចាញ់ល្បែង ធ្វើឱ្យមានការភ្ញាក់ផ្អើល ហើយអ្នកសារព័ត៌មានបាន ភាន់ច្រឡំយករូប កញ្ញា សុខ សុភាវត្តី កូនលោក សុខ ធួក មកដាក់ផ្សាយលើទំព័រ របស់ខ្លួន ព្រោះកាលណោះ មានស្រី្តម្នាក់បានអះអាងថា ឈ្មោះ ហ៊ួន សុខធារី ជាប្អូនស្រីគាត់ ហើយមាន ឈ្មោះក្នុងហ្វេសប៊ុក គឺNANA COCO ទើបមានការច្រឡំបែបនេះ ៕
រូបថតអនុស្សាវរីយ៍អាពាហ៍ពិពាហ៍របស់អ្នកនាងសុខ សុភាវត្តី និងស្វាមី
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!