អីយ៉ាពិតមែនឬ…សេវារថយន្តក្រុងគ្រោងបញ្ចុះតម្លៃពិសេសដល់សិស្ស និងមនុស្សចាស់?
សេវារថយន្តក្រុងដែលបានបញ្ចប់ការដាក់ឲ្យដំណើរការសាកល្បង ជោគជ័យ កាលពីដើមខែមុន ក្រោមកិច្ចសហការជាមួយអង្គការ JICA និង ភ្លាមៗបន្តដាក់ឲ្យដំណើរការរវាងសាលាក្រុង និងក្រុមហ៊ុនឯកជននោះ គ្រោងបញ្ចុះតម្លៃពិសេសដល់សិស្ស-និស្សិត និងមិនគិតថ្លៃសេវាសម្រាប់មនុស្សចាស់ដែលមានវ័យចាប់ពី ៦៥ ឆ្នាំឡើងទៅ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថា សាលារាជធានីភ្នំពេញបានគិតគូររួច ហើយចំពោះការបញ្ចុះតម្លៃពិសេសនេះ សម្រាប់សិស្ស-និស្សិត និងម្យ៉ាងសម្រាប់មនុស្សចាស់អាយុចាប់ពី ៦៥ ឆ្នាំឡើងទៅមិនគិតថ្លៃសេវានោះទេ។ លោកថា ៖ “សម្រាប់សិស្សនិស្សិតនឹងអាចបញ្ចុះតម្លៃចាប់ពី ១៥ ទៅ ២០ ភាគរយ ឬយើងកំណត់តម្លៃប្រចាំខែ។ យើងក៏អាចគិតគូរទៅដល់បញ្ហាជនចាស់ជរា ដែលជាផ្នែកមួយនៃការគាំពារ ផ្នែកសេវាសង្គមកិច្ចដែរ”។
ប្រទេសអភិវឌ្ឍន៍មួយចំនួនមិនបានគិតថ្លៃសេវារថយន្តក្រុងសាធារណៈ សម្រាប់សិស្ស-និស្សិតនោះទេពោលរាល់ពេលធ្វើដំណើរ អ្នកទាំងនោះគ្រាន់តែបង្ហាញកាតសិស្សជាការស្រេច។
គម្រោងសាកល្បងកាលពីខែមុន ដោយអង្គការ JICA និងសាលារាជធានីភ្នំពេញ ជាមធ្យមមានអ្នកដំណើរពី ១៦០០ នាក់ ទៅ ១៧០០ នាក់ជិះរាល់ថ្ងៃ។
សាលា រាជធានីភ្នំពេញ មានគម្រោងបន្ថែមខ្សែរថយន្តក្រុងរហូតដល់ ៥ ជំហាន។ ជំហានទី២ នឹងដាក់ឲ្យដំណើរការ តាមបណ្ដោយផ្លូវកម្ពុជាក្រោម និងជំហានទី ៣ នឹងដាក់ឲ្យដំណើរការណ៍តាមបណ្ដោយផ្លូវម៉ៅសេទុង ដោយស្ថិតនៅក្រោមកិច្ចសហការវាងសាលារាជធានី និងក្រុមហ៊ុនឯកជន៕
យល់យ៉ាងណាដែរ គ្នាយើង?
By sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!