ប្ដី​របួស​ក្បាល​​ប្រពន្ធ​ដាច់​កដៃ​ម្ខាង​​ដោយសារ​ឈឺឆ្អាល​រឿង​គ្រួសារ​គេ​ឈ្លោះ​គ្នា

 
 

ខេត្តបាត់ដំបង ៖ បុរសម្នាក់ រងរបួសបែកក្បាល និងដៃម្ខាង រីឯស្ត្រីជាប្រពន្ធ ក៏រងរបួស ដាច់ប្រអប់ដៃស្ដាំ សល់ម្រាមកូនដៃមួយ ដោយសារ រពឹសមាត់ លូកលាន់ និងជេរដៀមដាម ទៅលើប្អូនជីដូនមួយ ដែលកំពុង ឈ្លោះប្រកែក ជាមួយប្រពន្ធកូនខ្ចី ហើយត្រូវ ប្អូនជីដូនមួយ ទាញកាំបិត ផ្គាក់កាប់ កាលពីល្ងាច ថ្ងៃទី៥ មករា នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត តែត្រូវសមត្ថកិច្ច ឃាត់ខ្លួន ជនដៃដល់ ភ្លាមៗដែរ ។

លោក ម៉ែន រីម អធិការរង ស្រុកសំឡូត បានឲ្យដឹងថា ជនដៃដល់ ឈ្មោះសេង សីហា អាយុ២៥ឆ្នាំ រីឯប្ដី ដែលរពឹសមាត់ នាំទុក្ខដាក់ខ្លួន នោះ ឈ្មោះកែវ ម៉ៅ អាយុ៣៣ឆ្នាំ របួសក្បាល និងដៃឆ្វេង និងប្រពន្ធ ឈ្មោះ កាន គុន្ធា អាយុ៣៤ឆ្នាំ របួសដាច់ប្រអប់ កដៃស្ដាំម្ខាង ។ ពួកគេជា បងប្អូនជីដូនមួយ និងមានផ្ទះ នៅក្បែរគ្នា ក្នុងភូមិ ឃុំខាងលើ ។

លោកអធិការរង បាននិយាយថា ប្ដីប្រពន្ធរងគ្រោះនេះ បានលូកមាត់ រហូតហ៊ាន ជេរដៀលត្មិះ ទៅលើជនដៃដល់ ខណៈជនដៃដល់ កំពុងឈ្លោះ ប្រកែកគ្នា ជាមួយប្រពន្ធ កូនខ្ចី ទើបបាន២ខែ ធ្វើឲ្យមានការ ក្ដៅក្រហាយ ទើបជនដៃដល់ ស្ទុះទៅទាញ កាំបិតផ្គាក់កាប់ បណ្ដាលឲ្យ រងរបួស ទាំង២នាក់ ប្ដីធ្ងន់ធ្ងរ ។ ប៉ុន្តែជននេះ មិនបានរត់ គេចខ្លួនទេ គឺអង្គុយ រងចាំស្វាគមន៏ សមត្ថកិច្ចទៅចាប់ខ្លួន នៅនឹងផ្ទះតែម្ដង ។


ជនដៃដល់ឈ្មោះសេង សីហា អាយុ២៥ឆ្នាំ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម