ឪពុកម្តាយ របស់បុរសដែលគេ ប្រហារជីវិតខុស ពេលនេះ ទទួលបានសំណង ជំងឺចិត្តហើយ (UPDATE)
ចិន៖ ឪពុកម្តាយរបស់ បុរសដែលត្រូវបាន គេកាត់ទោស ប្រហារជីវិតខុស កាលពី១៨ឆ្នាំមុន ដោយជាប់ចោទ ពីបទរំលោភ និង សម្លាប់នារីម្នាក់ ពេលនេះទទួលបាន សំណងជំងឺចិត្ត ជាទឹកប្រាក់ចំនួន ២លានយ័ន (៣២២,២៦៨.៧៨ ដុល្លារអាមេរិក)។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា តុលារស្វយ័តជាន់ខ្ពស់ម៉ុងហ្គោលី បានផ្តល់ប្រាក់ ទៅឲ្យឪពុកម្តាយ បុរសរងគ្រោះដោយសារ ប្រហារជីវិតច្រលំមនុស្ស បន្ទាប់ពីពួកគាត់ បានដាក់ពាក្យបណ្តឹង ទាមទារសំណងជំងឺចិត្ត ព្រោះតែកូនប្រុសរបស់គាត់ ឈ្មោះ Hugjiltu ត្រូវបានគេសម្លាប់ យ៉ាងអយុត្តិធម៌។ តុលាការបាននិយាយថា សំណងជំងឺចិត្តនេះ គឺសម្រាប់ ធ្វើឲ្យឪពុកម្តាយ ជនរងគ្រោះ ដែលមានការឈឺចាប់យ៉ាងខ្លាំង ព្រោះតែកូនប្រុស បានស្លាប់ ទាំងគ្មានកំហុស។
ជាមួយគ្នានេះដែរ ឪពុករបស់ Hugjiltu បានថ្លែងទៅកាន់ អ្នកសារព័ត៌មានថា ការសងសំណងជំងឺចិត្តនេះ គឺត្រឹមត្រូវណាស់ ហើយគាត់ និងប្រពន្ធរបស់គាត់ ក៏គោរពការសម្រេច របស់ច្បាប់ និងរដ្ឋដែរ។ គាត់ក៏បានបន្ថែមទៀតថា គាត់នឹងយកប្រាក់ ដែលតុលាការបានសង ដល់គាត់ ដើម្បីរកកន្លែង បញ្ចុះសពដ៏ល្អមួយ សម្រាប់កូនប្រុសគាត់។
គួរបញ្ជាក់ផងដែរថា ក្រោយពីបញ្ចប់ ការស៊ើបអង្កេត កាលពីខែមុននេះ ដោយបញ្ជាក់ថា Hugjiltu គ្មានទោសទេនោះ ខាងតុលាការក៏បាន សងសំណងជំងឺចិត្ត ទៅកាន់គ្រួសាររបស់ Hugjiltu ចំនួន ៣០,០០០ យ័ន (៤,៨៤២.២៦ដុល្លារ អាមេរិក) ហើយសន្យាថា និងសងប្រាក់បន្ថែមទៀត។ ហើយបន្ទាប់ពី ឪពុកម្តាយរបស់ Hugjiltu ដាក់ពាក្យបណ្តឹង ទាមទារជំងឺចិត្ត រួចរាល់មក ខាងតុលាការ ក៏បានសងប្រាក់ ២លានយ័ន (៣២២,២៦៨ ដុល្លារអាមេរិក) បន្ថែមទៀត។
យ៉ាងណាមិញ មានអ្នកនិយមលេងអ៊ីនធើណេត មួយចំនួន មិនពេញចិត្ត នឹងការសងសំណងនេះទេ ដោយពួកគេបាននិយាយថា ទឹកប្រាក់នេះគឺមានចំនួនតិចពេក និងអំពាវនាវ ឲ្យដាក់ទោស មន្ត្រីប៉ូលីស ដែលទទួលខុសត្រូវ លើរឿងក្តីរបស់ Hugjiltu ផងដែរ៕
ប្រភព៖ Shanghaiist
ដោយ និមល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!