សម្លាប់​ក្មេង​ស្រី​​អាយុ​៤ឆ្នាំ ដោះ​យក​ក្រវិល​មាស ​២​ហ៊ុន​លក់ ព្រោះ​ចង់​ប្រើ​ទូរ​ស័ព្ទ

 
 

ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បានក្លាយជាអ្នកទោស ព្រោះតែចង់បានទូរស័ព្ទប្រើ ហ៊ាន សម្លាប់ក្មេងស្រីអាយុ៤ឆ្នាំ ដោះយក ក្រវិល មាសទម្ងន់២ហ៊ុនទៅ លក់ ទីបំផុតបែកការណ៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ករណីនេះធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣ មករា ២០១៥ នៅចំណុចភូមិក្រាំង ស្វាយ ឃុំរលាំងគ្រើល ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។

ក្មេងស្រីដៃដល់ត្រូវគេស្គាល់ឈ្មោះឆេង សេងហុង អាយុ១៣ឆ្នាំ រីឯក្មេងស្រីរងគ្រោះឈ្មោះហៀក គឹម ឆេង អាយុ៤ឆ្នាំ មានទីលំនៅ ភូមិ-ឃុំ កើតហេតុជាមួយគ្នា។

នៅចំពោះមុខសមត្ថកិច្ច ក្មេងស្រីដៃដល់បានសារភាពថា មុនពេលធ្វើសកម្មភាព នាងបានបបួលក្មេងស្រី រងគ្រោះទៅដើរលេង ហើយនាំទៅ ម្តុំមាត់រំលិច ខាងជើង(ដៃស្ទឹង) ពេលទៅដល់នាង បានចាប់ក្មេងស្រី រងគ្រោះជ្រមុជទឹក រហូតដល់ ស្លាប់ទើបយកដុំថ្ម សង្កត់ពីលើ ហើយ ដោះ យកក្រវិល មាសទម្ងន់២ហ៊ុន យកទៅលក់នៅ ផ្សារវត្តអង្គ បានលុយចំនួន ៨២.៥០០រៀល។

ក្មេងស្រីដៃដល់បន្តថា លុយនេះនាងមានគម្រោងយកទៅទិញទូរស័ព្ទដៃ ព្រោះនាងចង់បានទូរស័ព្ទ យកមកប្រើ។

បច្ចុប្បន្នក្មេងស្រីដៃដល់ត្រូវនគរបាលស្រុកសំរោងទងកសាង សំណុំរឿងបញ្ជូនទៅតុលាការខេត្ត ហើយ នៅព្រឹកថ្ងៃទី៤ មករា នេះ សមត្ថកិច្ច បាននាំក្មេងស្រីដៃដល់ ទៅធ្វើត្រាប់ឡើងវិញ ពីសកម្ម ភាពដែលនាងនាំ ក្មេងស្រីរងគ្រោះ ទៅសម្លាប់នៅ ចំណុចកើតហេតុ៕


ក្មេងស្រីដៃដល់

សពក្មេងស្រីរងគ្រោះ

ក្រវិលមាសទម្ងន់២ហ៊ុន

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម