ទណ្ឌិតជាង៤០០នាក់ ត្រូវបាន ព្រះមហាក្សត្រ បន្ធូរបន្ថយទោស និងទណ្ឌិត ៤០នាក់ទៀត ត្រូវបាន លើកលែងទោស ក្នុងឆ្នាំ២០១៤
ភ្នំពេញ៖ យោងតាមព្រះរាជក្រិត្យ របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហនុ លេខ៖ នស/រកត/១១១៤/១៣៥៦ ចុះកាលបរិច្ឆេទ ថ្ងៃ ទី ១២ ខែ វិច្ឆិកា ២០១៤ ដែលត្រូវបានចុះផ្សាយ ក្នុង សៀវភៅរាជកិច្ច កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា៖ មាន ទណ្ឌិតចំនួន ជាង៤០០នាក់ ត្រូវបាន ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា បានត្រាស់បង្គាប់បន្ធូរបន្ថយទោសរយៈពេលចន្លោះពី៦ខែ ទី ១២ ខែ (១ឆ្នាំ) និង ទណ្ឌិត ចំនួន ៤០នាក់ ត្រូវបានលើកលែងទោស នៅក្នុង ឆ្នាំ ២០១៤ ដោយសារតែ ពួកគេ បានខិតខំកែប្រែខ្លួន បានល្អ ក្នុងរយៈពេលរងទោស ក្នុងពន្ធនាគារកន្លងមក។
នៅក្នុងចំណោម ទណ្ឌិតចំនួនចំនួនជាង ៤០០នាក់ ដែលត្រូវបាន ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ត្រាស់បង្គាប់បន្ធូរបន្ថយទោស ខាង លើនេះ ទណ្ឌិតឈ្មោះ សែម សុវណ្ណដេត ភេទប្រុស អាយុ ៥៤ឆ្នាំ និង ទណ្ឌិត ឈ្មោះ ចាន់ ស្រីណុច ហៅស្រីមុំ ភេទស្រី អាយុ ៣៨ឆ្នាំ ត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយទោស ម្នាក់ៗ ចំនួន៦ខែ ផងដែរ។
ចំណែកឯ ទណ្ឌិតដែលត្រូវបានព្រះមហាក្សត្របាន ត្រាស់បង្គាប់លើកលែងទោសនោះ មាន ចំនួន ៤០នាក់ ក្នុង នោះមានទណ្ឌិត ម្នាក់ឈ្មោះ ផៃ ប៊ុនធឿន ភេទប្រុស អាយុ ៤៧ឆ្នាំ ជាអតីតឈ្មួញ រកស៊ីខាងដីធ្លី ត្រូវឃុំ ខ្លួននៅ ថ្ងៃ ទី ៧ ខែ កញ្ញា ២០១២ ពីបទ «សមគំនិតក្នុងអំពើ(ប្តឹងបរិហារ ដោយភូតកុហក និង ប្រើប្រាស់លិខិតក្លែង) ហើយត្រូវបានតុលាការ សម្រេចផ្តន្ទាទោសកំណត់ ៣ឆ្នាំ តាមអំណាច សាលដីការបស់តុលាការកំពូល ចុះថ្ងៃ ទី ១៣ ខែ មិថុនា ២០១៤។
គួររំឮកថា ទណ្ឌិតឈ្មោះ សែម សុវណ្ណដេតនេះ គឺជាអតីតអគ្គនាយកទូរទស្សន៍អាស៊ីអាគ្នេយ៍ ត្រូវឃុំខ្លួន នៅថ្ងៃ ទី ១៤ ខែ តុលា ឆ្នាំ ២០០៩ ពីបទ«រំលោភលើសេចក្តីទុកចិត្ត» និង «អំពើប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិ សាធារណៈ និង អំពើកាប់រានព្រៃ ឈូសឆាយ ដីព្រៃហ៊ុំព័ន្ធកាន់កាប់ ដីព្រៃ» ហើយត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៨ឆ្នាំ តាមអំណាច សាលដីកា លេខ៖ ១២១ ចុះថ្ងៃ ទី ០៦ ខែ មិថុនា ឆ្នាំ ២០១៤ របស់តុលាការកំពូល។ ចំណែកឯ ទណ្ឌិត ឈ្មោះ ចាន់ ស្រីណុច ហៅស្រីមុំ ភេទស្រី អាយុ ៣៨ឆ្នាំ (ជាអតីតថៅកែហាងកែសម្ផស្ស មីកាហ្សា) ត្រូវឃុំខ្លួន នៅថ្ងៃ ទី ២១ ខែ កញ្ញា ឆ្នាំ ២០១១២ ពីបទ «អន្តរកាលរវាង បុរស ឬ ស្ត្រីពេស្យា និង សញ្ចារិក ឬ សញ្ចារិកា» ហើយត្រូវបាន តុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់៤ឆ្នាំ ៦ខែ តែទោសនេះ ត្រូវអនុវត្តនៅក្នុង ពន្ធនាគាររយៈពេល៣ឆ្នាំ និង ៦ខែ ទោសនៅសល់ត្រូវព្យួរ តាមអំណាច របស់សាលដីកា លេខ៖ ១៤៨ ចុះថ្ងៃ ទី០៤ ខែ កក្កដា ឆ្នាំ ២០១៤ របស់តុលាការ កំពូល។
គួររំឮកថា ទណ្ឌិតឈ្មោះ សែម សុវណ្ណដេត គឺជាអតីតអនុប្រធានក្រុមប្រឹក្សាភិបាលស្ថានីយវិទ្យុ និងទូរទស្សន៍អាស៊ីអាគ្នេយ៍ និង ជាអតីត អគ្គនាយក ស្ថានីយវិទ្យុ និងទូរទស្សន៍អាស៊ីអាគ្នេយ៍។ គាត់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃ ទី ១៤ ខែ តុលា ឆ្នាំ ២០០៨ តាមពាក្យបណ្តឹង របស់លោកបណ្ឌិត កៅ គឹមហួន ប្រធានក្រុមប្រឹក្សាភិបាលស្ថានីយ៍វិទ្យុ និងទូរទស្សន៍អាស៊ីអាគ្នេយ៍ ជាប្រធានសាកល វិទ្យាល័យកម្ពុជា និង ជារដ្ឋមន្ត្រីអម នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ពីបទ«រំលោភលើ សេចក្តីទុកចិត្ត» ជាប់ពាក់ព័ន្ធនឹងការកិបកេងប្រាក់ចំនួនជា ៧ លានដុល្លារអាមេរិក តាមរយៈគម្រោង សាងសង់ ស្ថានីយវិទ្យុ និងទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្ថិតនៅតំបន់ទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នៅក្នុងសំណុំរឿងក្តីនេះ តុលាការកំពូល បានតម្កល់ទោសគាត់ ជាប់គុក កំណត់ ៣ឆ្នាំ ៦ខែ និង ឲ្យសងប្រាក់ទៅដើមបណ្តឹងគឺ លោកកៅ គីមហួចំនួន ៤លាន ៧សែន ដុល្លារ ហើយសងជំងឺចិត្ត ២៥ម៉ឺន ដុល្លារ។ ចំណែកឯ សំណុំរឿងទី២ លោកសែម សុវណ្ណដេត ត្រូវបានតុលាការកំពូល តម្កល់ទោស ដាក់គុកកំណាត់៨ឆ្នាំ និងពិន័យចំនួន២០លានរៀល សម្រាប់ ដាក់ថវិកា ជាតិ ពីបទ«អំពើប៉ះពាល់ កម្មសិទ្ធិ នៃ ទ្រព្យសម្បត្តិសាធារណៈ និង អំពើកាប់រានព្រៃ ឈូសឆាយ ដីព្រៃ ហ៊ុំព័ន្ធកាន់កាប់ ដីព្រៃ» នៅខេត្តកំពត។
រីឯ ទណ្ឌិត ឈ្មោះ ចាន់ ស្រីណុច ហៅស្រីមុំ វិញ នៅក្នុងសំណុំរឿងនាំពួកតារាៗ វ័យក្មេងទៅរួមភេទ ជាមួយពួក តាតាៗ នៅតាម សណ្ឋាគារ ឬ ផ្ទះសំណាក់នោះ គាត់ត្រូវ បានតុលាការ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៤ឆ្នាំ ៦ខែ តែអនុវត្តទោស ក្នុងពន្ធនា គារត្រឹមតែ ៣ឆ្នាំ ៦ខែប៉ុណ្ណោះ។ ទោសនៅសេលសល់ត្រូវព្យួរ។ ចំពោះ បទល្មើសប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងពន្ធនាគារ ព្រៃសនោះវិះញ គាត់ត្រូវបានតុលាការ សម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២ឆ្នាំ តែត្រូវ អនុវត្តទោសក្នុងពន្ធនាគារ កំណត់ ១ឆ្នាំនិងព្យួរទោសនៅសល់ត្រូវព្យួរទាំងអស់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!