ប្រុសថៃបានប្រពន្ធខ្មែរ បីកូន ៣ខែ ចូលប៉ុស្តិ៍ ព្រោះនាងជាប្រពន្ធ ប្ដឹងថា ប្រើហិង្សា
ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិថៃម្នាក់ ត្រូវនគរបាល រដ្ឋបាលប៉ុស្តិ៍ សង្កាត់ប៉ោយប៉ែតហៅ ពីភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ឲ្យចូលប៉ុស្តិ៍ ដើម្បីសួរនាំកាល ពីវេលាម៉ោង ប្រហែល៥ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីនាងជាប្រពន្ធ (ស្រ្តីខ្មែរ) ប្ដឹងថាប្រើអំពើហិង្សា ។ បុរសជនជាតិថៃនោះ ឈ្មោះ វ៉ាន់អន ជីឡាក់ អាយុ៤៩ឆ្នាំ ជាអ្នកម៉ៅការសំណង់ នៅខេត្តឈុនបុរី និងមានស្រុកកំណើត នៅខេត្តអាយុធ្យា ប្រទេសថៃ ។
តាមប្រភពប្រាប់ថា នាងជាដើមបណ្ដឹង និងជាប្រពន្ធ ជនជាតិថៃខាងលើ ឈ្មោះឡែន អាយុជាង២០ឆ្នាំ មានទីលំនៅក្នុង ភូមិកើតហេតុខាងលើ ។ នៅប៉ុស្តិ៍រដ្ឋបាលនគរបាល សង្កាត់ប៉ោយប៉ែត ស្ត្រីដើមបណ្ដឹងប្រាប់ ថាដោយសារការ រស់នៅជាមួយ ជនជាតិថៃនេះ ពុំមានក្ដីសុខ ព្រោះបុរសនោះចេះ តែប្រើអំពើរហិង្សា ញឹកញាប់ និងបណ្ដេញ នាងចេញពីផ្ទះ ទើបនាងទ្រាំមិនបាន រត់ទៅភ្នំពេញ អស់រយៈពេល៣យប់ ។
អ្វីដែលគួរឲ្យសង្វេកនោះ គឺបុរសខាងលើ បីកូនស្រី៣ខែក្នុងដៃ បង្ហូរទឹកភ្នែក មុខប៉ុស្តិ៍ប៉ូលិស នៅពេលដែលកូនស្រី ស្រែកយំទាបៅ។ ទោះជាយ៉ាងណា ក្រោយហេតុការណ៍ នគរបាលហៅ ជនជាតិថៃនោះ ទៅដល់ប៉ុស្តិ៍ គេឃើញអ្នកស្រុក ជាច្រើនគ្រួសារ រួមទាំងអនុក្រុម និងមេភូមិអូរជ្រៅ បានទៅកាន់ប៉ុស្តិ៍រដ្ឋបាលដែរ ដោយនាំគ្នាអះអាង ថាបុរសជាជនជាតិថៃ ម្នាក់នេះល្អ បារីក៍មិនចេះជក់ សូម្បីតែស្រា ក៍មិនចេះផឹក ហើយថែមទាំងអះអាងថា បុរសរូបនេះមិនដែល ប្រើអំពើរហិង្សាទេ។ ផ្ទុយទៅវិញ ពួកគាត់អះអាងថា បុរសជនជាតិថៃនេះ ក្រោយពីបាន នាងជាប្រពន្ធ នោះបានទិញដី សង់ផ្ទះថ្មឲ្យនៅ និងជួយដល់បងប្អូន នាងជាប្រពន្ធទៀតផង ។
តាមព័ត៌មានចុងក្រោយ នៅយប់ដដែលនេះ ប្រភពប្រាប់ថា ជនជាតិថៃដែល មានកូនស្រីក្នុងដៃ ត្រូវនគរបាល ហៅចូលប៉ុស្តិ៍នោះ ត្រូវបាននគរបាល អនុញ្ញាតិឲ្យវិល ត្រឡប់ទៅផ្ទះ ក្នុងភូមិអូរជ្រៅវិញហើយ នៅវេលាម៉ោង៩ និង៣០យប់នាទី ព្រោះតែមានអ្នកស្រុក មកកាន់ប៉ុស្តិ៍កាន់តែ ច្រើនឡើងៗគាំទ្រ ជនជាតិថៃនោះ ថាជាមនុស្សល្អ៕
ប្រុសថៃបានប្រពន្ធខ្មែរបីកូន៣ខែចូលប៉ុស្តិ៍ព្រោះនាងជាប្រពន្ធប្ដឹងថាប្រើហិង្សា
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!