ជនជាតិ វៀតណាម ចំនួន ៧នាក់ ត្រូវបាន សមត្ថកិច្ច ចាប់បញ្ជូនខ្លួន ទៅកាន់ អគ្គនាយកដ្ឋាន អន្តោ ប្រវេសន៍ ក្រសួងមហាផ្ទៃ

 
 

ខេត្តសៀមរាប: ជនជាតិវៀតណាមចំនួន ៧នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួន ទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដែលប្រតិបត្តិការ ខាងលើត្រូវបានធ្វើឡើង កាលពីថ្ងៃ ទី០២ ខែមករា ឆ្នាំ២០១៥ ក្រោមការបញ្ជាដឹកនាំ កម្លាំងផ្ទាល់ពីសំណាក់លោក វរសេនីយ៍ឯក ចៅ ម៉ៅវីរះ ស្នងការរងទទួលបន្ទុក អន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និងលោក វរសេនីយ៍ត្រី ជា គឹមសាន នាយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។

គេហទំព័រ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យ ដឹងថា លោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរៈ បានឲ្យដឹងថា ដោយអនុវត្តតាមការ យកចិត្តទុកដាក់ ខ្ពស់ជាប្រចាំពីសំណាក់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួង មហាផ្ទៃ ក៏ដូចជា លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងដើម្បីធ្វើអោយ ការអនុវត្ត នូវគោល នយោបាយភូមិឃុំ មានសុវត្ថិភាព អោយកាន់តែមានប្រសិទ្ធភាព ខ្ពស់ផងនោះ ។ ជាក់ស្តែងកម្លាំងនគរបាលការិយាល័យ អន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប តែងតែបានចុះ ធ្វើការត្រួតពិនិត្យ ការងាររដ្ឋបាល ចំពោះជនបរទេស ដែលរស់នៅក្នុងក្រុង សៀមរាប ដែលមកប្រកបរបផ្សេងៗផងដែរ ។

ដោយលោកវរសេនីយ៍ឯក ចៅ ម៉ៅ វីរះ ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានបញ្ជាក់ ថាបន្ទាប់ពីកម្លាំង សមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យ ចំពោះជនបរទេស ដែលរស់នៅក្នុង ក្រុងសៀមរាប ទាំងទីតាំងស្នាក់នៅ ប្រកបអាជីវកម្ម និងបំរើការងារផ្សេងៗ ជាច្រើន កន្លែងរួចមក ជាលិទ្ធផលសមត្ថកិច្ចជំនាញ បានរកឃើញនិងនាំខ្លួន ជនជាតិ វៀតណាម ដែលមិនទាន់ មាន ឯកសារគ្រប់គ្រាន់ក្នុងការបំពេញបែបបទសុំ ស្នាក់នៅបានចំនួន ៧នាក់ ក្នុងនោះ មានជនជាតិ វៀតណាម ភេទប្រុស ចំនួន៣នាក់ និងនារីចំនួន៤នាក់ផងដែរ ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា បន្ទាប់ពីបានឃាត់ខ្លួន និងធ្វើការត្រួតពិនិត្យរកមើល ឯកសារពីជន អន្តោប្រវេសន៍ ខាងលើទាំងអស់ ហើយនោះ រហូតមកដល់ ថ្ងៃទី០៤ខែមករានេះ សមត្ថកិច្ចបានបញ្ជូនខ្លួន ជនជាតិវៀតណាមទាំង ៧នាក់ ទៅកាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចំណាត់ការ ទៅតាមផ្លូវច្បាប់បន្ត ដោយចោទប្រកាន់ ពីបទស្នាក់នៅខុសច្បាប់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម