ប្រវត្តិ​នៃ​សារមន្ទីរ​ជាតិ​កម្ពុជា​ ជា​ឃ្លាំង​កំណប់​វត្ថុ​បុរាណ​ខ្មែរ

 
 

សារមន្ទីរជាតិបានកសាងនៅថៃ្ងទី១៥ សីហា ១៩១៧ តាមរបៀបស្ថាបត្យកម្ម ប្រពៃណីខ្មែរ ហើយត្រូវ បានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះ បាទ ស៊ីសុវត្ថិ ។ នៅខាងក្នុង សារមន្ទីរជាតិមាន តម្កល់វត្ថុបុរាណ សល់តាំង ពីសម័យមុន អង្គរ និងសម័យអង្គរ ។ វាជាការប្រមូល ថែរក្សាទុកដ៏ល្អ សម្រាប់ ពិភពលោក ស្រាវជ្រាវ អំពី វត្ថុបុរាណ សិល្បៈ សាសនា បុរាណវិទ្យាខ្មែរតាំង ពីសតវត្សទី៤ រហូតដល់ សតវត្សទី១៣ ។

សារមនី្ទរជាតិបានកសាងឡើងនៅឆ្នាំ ១៩១៧ ក្នុងសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រ កម្ពុជា (១៨៦៣-១៩៥៣) ដែលមាន ស្ថាបត្យករ ជនជាតិបារាំងឈ្មោះហ្ស៊ក ហ្គ្រូសលីយេ (George Groslier) ដែលមានបណ្ដោយ៥៤ម៉ែត្រ និងជម្រៅ៦៦ម៉ែត្រ ហើយសង់លើ ខឿនដែលមានកម្ពស់២ម៉ែត្រ  កន្លះ ។ ពិធីសម្ពោធបានប្រព្រឹត្តទៅនៅថៃ្ងទី១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះ ករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និងចំពោះមុខលោកហង់រី បូឌ្វាំង អ្នកប្រចាំការ ជាន់ខ្ពស់ បារាំងនៅកម្ពុជា ។ កាលពីដំបូង ឡើយសារមនី្ទរជាតិ នេះមាន ឈ្មោះថា «សារមនី្ទរ ក្រុងកម្ពុជាធិបតី» ហើយដើម្បីលើក កិតិ្តយសដល់ លោកទេសាភិបាល បារាំងឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរ ឈ្មោះជា «សារមនី្ទរ អាល់ប៊ែរ សារូត» ។

សព្វថៃ្ងមានការតាំងស្លាកពីរធើ្វអំពីថ្មកែវមួយ ជាភាសាខ្មែរ និងមួយទៀតជាភាសាបារាំងដែលគេចារឹក តាំងពីជំនាន់នោះ ។ ប្លង់សារមនី្ទរត្រូវ បានគូរដោយលោក ហ្ស៊ក ហ្គ្រូសលីយេ (George Groslier) សមូហកម្មនៃក្បាច់ ចម្លាក់របស់វិមាន សុទ្ធសឹងជាស្នាដៃ របស់វិចិត្រករខែ្មរ ដែល ជាគ្រូ និងជាសិស្សរបស់ សាលានេះ ដែលមានដូចជារឿងនាងកាកី ឬរៀមកេរ្ដិ៍ជាដើម ( កាលពីសម័យនោះអគារ នោះជា សារមនី្ទរផង និងជាសាលាបណ្តុះបណ្តាលផង) ។ អ្នកទាំងនោះបានតុបតែងក្បាច់ ចមា្លក់ដ៏រស់រវើក នៅលើបង្អួចទាំង ដប់ពីរ និងទៅលើទ្វារ ធំ ទាំងបី ដែលបានគូរ ផ្ទាំងគំនូរ ផ្សេងៗតាមរឿងព្រេងនិទាន ខែ្មរបុរាណតាម សន្លឹកបង្អួចជួរខាងលិច (ពីខាងក្នុង) ។

សារមនី្ទរជាតិសិ្ថតនៅក្នុងមណ្ឌលតែមួយ របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខាងត្បូង (សង់ក្នុង ឆ្នាំ១៩១៧) ប្រជាជនខែ្មរ មាន ទម្លាប់ ហៅមណ្ឌលនេះថា «សាលារចនា» ។ សារមនី្ទរត្រូវបាន គ្រប់គ្រងដោយ អភិរក្សជនជាតិបារាំងមានជាអាទិ លោកហ្ស៊កហ្គ្រូសលីយេ ជាអភិរក្សទីមួយ ព្យែរឌុយប៉ុង (Pierre Dupont) ហើយបន្តមកទៀត ការគ្រប់គ្រងសារមនី្ទរក៏ ត្រូវបានប្រគល់ជូនទៅ លោកសូឡង់ ជែរីប៊ែរណា (Solange Thierry Bernard) ធ្វើជាចាងហ្វាង រហូតដល់ឆ្នាំ១៩៤៩ ។

បន្តបន្ទាប់មកទៀតក្នុង ឆ្នាំ១៩៥០សារមនី្ទរ កាន់កាប់ដោយលោក Jean Boesselier ដែលជាអភិរក្សរង នៅអង្គរ ក៏បានទទួលការងារដឹកនាំ នៅសារមនី្ទរវិញ ។ លោកបានរៀបចំការ ផេ្ទរអំណាចគ្រប់គ្រង សារមនី្ទរពីសាលាបារាំងចុងបូព៌‌ាមកជូនរាជរដ្ឋាភិបាលវិញ ។ ពេលនោះ ហើយដែលសារមនី្ទរ ត្រូវប្តូរឈ្មោះមកជា សារមនី្ទរជាតិនៃកម្ពុជា ។ បន្ទាប់ពីលោក Jean Boesselier មក កញ្ញាម៉ាដឺឡែន ហ្ស៊ីតូ (Madele ine Giteau) (១៩៥៦-១៩៦៦) បានមកធើ្វជា អភិរក្សបន្ត ។

ចាប់តាំងពីឆ្នាំ១៩៦៦ កិច្ចសន្យាដប់ឆ្នាំរវាង សាលាបារាំងចុងបូព៌‌ា និងរាជរដ្ឋាភិបាលកម្ពុជាត្រូវដល់ កំណត់បញ្ចប់ ។ ការងារដឹកនាំគ្រប់គ្រង សារមនី្ទរជាតិត្រូវ បានផេ្ទរមកជូន អភិរក្សខែ្មរដំបូងបំផុត គឺលោកជា ថៃសេង (Chea Thay Seng) ដែលលោកធ្លាប់ទៅសិក្សានៅ «Ecole du Louvre» និងនៅសាកលវិទ្យាល័យ ក្រុងប៉ារីសនាប្រទេសបារាំង ។ លោកជា ថៃសេង បានដឹកនាំសារមនី្ទរ ក្នុងឋានៈជាអភិរក្ស (ចាងហ្វាង) រហូតដល់១៩៧១ ។ បន្ទាប់មកលោក Ly Vouong ត្រូវបានតែងតាំង ជាអភិរក្សបន្ត ។ លោកទាំងពីរនាក់ ត្រូវបានគេសម្លាប់ ក្នុងរបបខែ្មរក្រហម ។

នៅ ទសវត្សឆ្នាំ១៩៧០ ដោយប្រទេសកម្ពុជាជួបនឹងវិបតិ្តនយោបាយហើយសនិ្តសុខមិនធានាផងនោះ លោក Bernard Philippe Groshier ដែលជាអ្នកគ្រប់គ្រង ប្រាសាទអង្គរវត្ត ក៏បានដឹកជញ្ជូនវត្ថុ ដ៏មានតមៃ្លពីអភិរក្សអង្គរ ខេត្តសៀមរាប មកកាន់សារមនី្ទរជាតិ ។ វត្ថុសិល្បៈដ៏មានតមៃ្លពី សារមនី្ទរទាំងពីរនៃខេត្តបាត់ដំបង និងសារមនី្ទរ ដទៃទៀតក៏ត្រូវបាន ជញ្ជូនមកទុកក្នុងសារមនី្ទរ ជាតិដែរ ។

ក្រោយពីបិទទ្វារចោលក្នុងរបបខែ្មរក្រហមអស់ រយៈពេលជិត៤ឆ្នាំ សារមនី្ទរក៏បានរៀបចំឲ្យមានសណ្តាប់ ធ្នាប់ និងបើកបម្រើ ជូនភ្ញៀវចូល ទស្សនា ជាថី្មឡើងវិញនៅថៃ្ងទី១៣ ខែមេសា ឆ្នាំ១៩៨០ អ្នកដែលមានសញ្ញាប័ត្រជាន់ខ្ពស់ ចេញពីមហាវិទ្យាល័យ ត្រូវបានតែងតាំង ឲ្យធ្វើ ជា ប្រធាន ដឹកនាំគ្រប់គ្រង ជាបន្តបន្ទាប់ ដែលមានលោកអ៊ុក ជា លោកអ៊ុក ស៊ុនហេង ។ តមកគឺលោកពេជ កែវ (ពីឆ្នាំ១៩៩១-១៩៩៦)។ នៅថៃ្ងទី២៦ ខែកញ្ញា ឆ្នាំ១៩៩៦ មានពិធីផេ្ទរតំណែងរវាង លោកពេជ កែវ និងលោកឃុនសាម៉េន ក្រោមអធិបតីភាព លោករដ្ឋមន្រី្តក្រសួង វប្បធម៌‌ និងវិចិត្រសិល្បៈ នុត ណារាំង នៅសារមនី្ទរជាតិ ។

កាលពីដំបូងសារមនី្ទរជាតិ ជាអគារមួយសិ្ថតនៅក្នុងអតីតវិទ្យាល័យព្រះស៊ីសុវតិ្ថ ដែលមានឈ្មោះថា «សារមនី្ទរភ្នំពេញ» ។ នៅពេលដែល សារមនី្ទរជាតិ (សារមនី្ទរ សព្វថៃ្ង) សាងសង់រួចហើយ ទើបសារមនី្ទរភ្នំពេញមកតាំងនៅសារមនី្ទរជាតិសព្វថៃ្ង ដោយប្រែឈ្មោះថា «សារមនី្ទរក្រុងកម្ពុជាធិបតី» ។

ក្រោយ ពីថៃ្ងសម្ពោធក្នុងឆ្នាំ១៩២០ សារមនី្ទរក្រុងកម្ពុជាធិបតី ត្រូវបានប្តូរឈ្មោះជា ៖ «សារមនី្ទរអាល់ ប៊ែរសារូត៍» ។ នៅឆ្នាំ១៩៩៦ បានប្តូរ ឈ្មោះជា «សារមនី្ទរជាតិនៃកម្ពុជា» ។ លុះមកដល់ឆ្នាំ១៩៧៩ សារមនី្ទរ ត្រូវបានប្តូរឈ្មោះជា : «សារមនី្ទរវត្ថុ   បុរាណ» ។ បន្ទាប់មក ក្នុងសម័យ លោកពេជ កែវជា អភិរក្សសារមនី្ទរត្រូវ បានប្រែឈ្មោះថា «សារមនី្ទរជាតិនៃកម្ពុជា» រហូតដល់សព្វថៃ្ងនេះ។

ការជួសជុលសារមនី្ទរ
 វិមាន ដ៏ប្រណីតនៃសារមនី្ទរជាតិ ដែលប្រកបដោយស្ថាបត្យកម្ម និងជាលក្ខណៈជាតិ ខែ្មរ ពិតៗបានត្រូវ កែប្រែពង្រីក ជួសជុល និងរៀបចំ សាជាថី្មឡើងវិញជា បន្តបន្ទាប់នៅក្នុងឆ្នាំ១៩៦៩ ។ តួអគារខាងកើតផែ្នកកណ្តាល ដែលជាផែ្នកចាស់ជាងគេ បានត្រូវរុះរើ និងសង់ឡើងវិញ ប៉ុនែ្តបានរក្សា ទុកទ្រង់ទ្រាយ ជាលក្ខណៈដើមដោយសារ សំណង់អំពីបេតុង អារមេបានតម្រូវជាបីជាន់ គឺបង្កើតលេណ គ្រឹះ មួយសម្រាប់ តម្កល់ វត្ថុស្តុកជាន់ កណ្តាលនៅដដែល និងជាន់សម្រាប់ជា ការិយាល័យរដ្ឋបាល កនែ្លងតម្កល់ឯកសារ ប័ណ្ណសារដ្ឋាន និងបណ្ណាល័យ ។ ដោយការជួយ ជ្រោមជ្រែងពីបណ្តា ប្រទេសជាមិត្ត និងពីអង្គការនានា ពីសប្បុរសជនជាច្រើន សារមនី្ទរជាតិត្រូវបានកែលម្អ និងបំពាក់ សម្ភារបរិក្ខារ ព្រមទាំង ធនធានមនុស្ស ។

នៅឆ្នាំ១៩៨៤ សារមនី្ទរត្រូវបានជួសជុលជាថី្មក្រោយពីមានការជួយឧបត្ថម្ភពី រដ្ឋាភិបាល (សាធារណរដ្ឋ ប្រជាមានិតកម្ពុជា)។ ដោយរូប បដិមា ទាំងឡាយទទួលរងនូវ ការខូចខាតតម្រូវឲ្យ មានការជួសជុលជាថី្មឡើងវិញ ។

ជាបន្តមកទៀតសារមនី្ទរបាន ទទួលការឧបត្ថម្ភថវិកាពីប្រទេសអូស្ត្រាលី ត្រូវបានជួសជុលកែលម្អ ឡើងវិញ ។ ដូចជានៅលើដំបូល នៅលើ ពិតាន ឈើបានខូតខាតត្រូវជួសជុលបនែ្ថម ដើម្បីការពារ លាមកប្រចៀវ។ លាបពណ៌‌ជញ្ជាំងខាងក្នុង និង ខាងក្រៅឲ្យមាន សម្រស់ឡើង វិញ ។

សារមនី្ទរត្រូវបាន សម្ពោធនៅថៃ្ងទី២៨ ខែមេសា ឆ្នាំ១៩៩៥ ក្រោយពីការជួសជុល រួចជាស្ថាពរក្រោម ព្រះរាជាធិបតី ព្រះករុណាព្រះបាទ នរោត្ដម សីហនុ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកបៀលហាយដិន អគ្គទេសាភិបាល នៃប្រទេសអូស្ត្រាលី ដើម្បីរំលឹក ចំពោះ ការជួសជុល សម្រេចជា ស្ថាពរនៃសារមនី្ទរ ជាតិឡើង វិញ ។ បច្ចុប្បន្នស្ថានភាពរបស់ សារមនី្ទរកាន់តែ មានភាពទ្រុឌទ្រោម ទៅតាម អាយុកាល ដែលអភិរក្ស កំពុងអំពាវនាវ សែ្វងរកជំនួយជាថវិកា និងបចេ្ចកទេស ដើម្បីដោះស្រាយបញ្ហា និងធ្វើឲ្យសារមនី្ទរមាន ភាពប្រសើរ ឡើងវិញ ។

ថែវទាំងបួនរបស់សារមនី្ទរ
ថែវខាងកើត ៖ ខាងជើងបំផុតអ្នកអាចមើលឃើញការតាំងពិពរ័ណ‌៍អំពីពុទ្ធបដិមាសម័យ ក្រោយអង្គរ ។ ទូកញ្ចក់តាំងជាពីរជួរ (ខាងឆេ្វង និងខាងស្តាំដៃគ្រុឌ) ពោរពេញទៅ ដោយវត្ថុដែល ធ្វើអំពីសំរឹទិ្ធ ដូចនេះហើយទើបគេហៅថាស្តង់ដាសំរឹទិ្ធ ។ ស្តង់ដាសំរឹទិ្ធត្រូវបាន ចែកចេញ ជា ពីរភាគខាងឆេ្វងដៃគ្រុឌគឺ ស្តង់ «A» និងខាង ស្តាំដៃ គ្រុនគឺស្តង់ «B» ។ បន្ទាប់ពីស្តង់ «B» គឺស្តង់ ផែ្នកបុរេប្រវតិ្តសាស្ត្រ ដែលទើបតែ រៀបចំថី្ម។ ខាងត្បូងស្តង់នេះគឺ រោងជួសជុលវត្ថុសិល្បៈ ។

ថែវខាងត្បូង ៖ ថែវនេះមានវត្ថុសិល្បៈជាច្រើនធ្វើអំពីថ្មភក់ចាប់តាំងពីសតវត្សទី៦ រហូតដល់សតវត្សទី ១១ (រចនាបថបាពួន) ។

ថែវខាងលិច ៖ មានតែពីររចនាបថប៉ុណ្ណោះគឺរចនាបថអង្គរវត្ត និងរចនាបថបាយ័ន ។ ស្តង់សម្រាប់វត្ថុ សិល្បៈក្នុង រចនាបថបាយ័ន ត្រូវបាន ចែកចេញជាពីរ គឺស្តង់ «A» ជាស្តង់ដែលមាន ព្រះបដិមា ព្រះបាទជ័យវរ្ម័នទី៧ និងស្តង់ «B» ដែលមាន ប្រាជ្ញាបាមិតាលុតជង្គង់ ។

ថែវខាងជើង ៖ ជា ថែវផែ្នកជាតិពន្ធុ ចុងខាងកើតនៃថែវនេះគឺជាស្តង់ផែ្នកកុលាលភាជន៍។ អ្នកទស្សនា ក្រោយពីបាន ទស្សនាកុលាភាជន៍ ហើយត្រូវចូលទៅស្តង់ ព្រះពុទ្ធបដិមា រួចទើបចូលទៅទស្សនាស្តង់ «A» នៃស្តង់សំរឹទិ្ធ ។ ចំពោះភ្ញៀវ ណាដែល ចាប់អារម្មណ៍អំពី គ្រឿង លម្អ ផែ្នកស្ថាបត្យកម្ម អាចចេញតាមទ្វារធំ (ខាងក្រោយគ្រុឌ) ទៅសិក្សាវត្ថុដែលដាក់ តាំងនៅតាមសំយាប ថែវខាងត្បូង ខាងលិច និងខាង ជើងថែមទៀត ។ តាមសំយាបថែវ នីមួយៗ មានតាំងផែ្តរ និងបដិមា ជាច្រើនទៀត ។ នៅសំយាបថែវ ខាងជើងភាគខាង កើតមានតាំងផ្ទាំង សិលាចារឹក និងផ្ទាំងក្បាច់ក្រឡោតទាប បន្ទាយឆ្មារពីរផ្ទាំង ធំៗ ។

ការប្រៀបធៀបពីភ្ញៀវទេសចរចូលទស្សនាសារមនី្ទរជាតិ
នៅ ក្នុងទសវត្ស ឆ្នាំ១៩៨០ ចំនួនភ្ញៀវទេសចរដែលចូលទស្សនាសារមនី្ទរជាតិ នៅមានកម្រិតទាប។ បើ ប្រៀបធៀបក្នុងទសវត្ស បន្តបន្ទាប់ ដោយ ហេតុថាស្ថានភាព ក្នុងស្រុកមិនទាន់មាន ស្ថិរភាពគ្រប់គ្រាន់ និងសង្គ្រាមស៊ីវិល មិនទាន់បានបំបាត់ទាំងស្រុង។ ផែ្អកតាមសិ្ថតិ ភ្ញៀវ ទស្សនាសារមនី្ទរជាតិ ក្នុងទសវត្សនោះភ្ញៀវ ទស្សនាភាគច្រើនគឺមក តាមរយៈគណៈប្រតិភូ ពីបណ្តាប្រទេស ផ្សេងៗ ពិសេសបណ្តា ប្រទេស ជាមិត្ត។ ចំពោះភ្ញៀវក្នុងស្រុកភាគច្រើន ជានិស្សិតដែល ទៅសិក្សាស្រាវជ្រាវតែ ប៉ុណ្ណោះ។

តាមរយៈការពិនិត្យទូទៅចំនួនភ្ញៀវបរទេស ដែលបានចូលទស្សនាសារមនី្ទរជាតិ មានការប្រែប្រួលទៅ តាមរដូវ ដែលអ្នកទាំងនោះបាន ទទួលកា រសម្រាកពី ការងារ ។ អត្រាកំណើននៃ ភ្ញៀវទេសចរ បានកើនឡើងខ្ពស់ពីដើម ខែកញ្ញា រហូតដល់ខែវិចិ្ឆកា និងថយចុះ វិញចាប់ពី ខែ មីនា ភ្ញៀវទេសចរត្រូវ ថយចុះវិញបន្តិចម្តងៗ ។ ដោយឡែកចំនួនភ្ ញៀវទេសចរ ក្នុងស្រុកមិន អាស្រ័យទៅតាម រដូវកាលនេះទេ។

ចាប់ពី ឆ្នាំ១៩៩៣ ស្ថានភាពក្នុងស្រុកមានការប្រែប្រួលច្រើន កំណើនទេសចរក៏មានសន្ទុះកើនឡើង ដែលជំរុញឲ្យវិស័យសិល្បៈ វប្បធម៌‌ រីកលូតលាស់ យ៉ាងឆាប់រហ័ស ហើយ កំណើនភ្ញៀវ ទេសចរទស្សនាសារ មនី្ទរជាតិគួរឲ្យកត់សម្គាល់ ។ ចំពោះភ្ញៀវទេសចរក្នុងស្រុក ក៏បានកើនឡើង ជាបន្តបន្ទាប់ ពិសេសក្នុងពិធីបុណ្យ ប្រពៃណីជាតិអុំទូក បានទាក់ទាញ ភ្ញៀវក្នុងស្រុកយ៉ាងច្រើនមក រាជធានីភ្នំពេញ ហើយ ក្នុងឱកាសដ៏កម្រនេះដែរ សារមនី្ទរជាតិ បានបើកទ្វារទទួលភ្ញៀវ ក្នុងស្រុក បានយ៉ាងច្រើនកុះករ មកពី បណ្តាខេត្តនានា ។ ផែ្អកតាម សិ្ថតិ នៃភ្ញៀវក្នុងស្រុកទស្សនា សារមនី្ទរជាតិបង្ហាញថា កំណើតភ្ញៀវក្នុងស្រុក ចាប់កើនខ្ពស់ពីឆ្នាំ១៩៩៧មក ហើយកំណើននេះ កើនឡើ ងខ្ពស់ជាងភ្ញៀវបរទេស។ សិ្ថតិនេះបញ្ជាក់ ឲ្យឃើញថាប្រជាពលរដ្ឋខែ្មរ បានចាប់អារម្មណ៍ កាន់តែច្រើន ឡើងចំពោះវិស័យសិល្បៈ វប្បធម៌‌ ខែ្មរ ពិសេសនិស្សិតដែល មកពីបណ្តាស្ថាប័ន អប់រំខេត្តក្រុងនានា ។ ក្នុងទិសដៅលើក កម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីសិល្បៈ វប្បធម៌‌ខែ្មរ ជាពិសេស សំដៅចំពោះយុវជន ជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី ។ សារមនី្ទរបានផ្តល់ ឱកាសបម្រើជូន សិស្សនិស្សិត ព្រះសង្ឃ និងកងទ័ពចូលទស្សនា ដោយឥតគិតថៃ្ល។ ចំពោះប្រជាពលរដ្ឋទូទៅ ត្រូវទិញសំបុត្រក្នុងតមៃ្លទាប ៥០០រៀល បើប្រៀបធៀបទៅ នឹងតមៃ្លសំបុត្រចូលទស្សនា សម្រាប់ជនបរទេសដែល មានតមៃ្ល២ដុល្លារ។ ក្នុងចំណោមភ្ញៀវទស្សនា សារមនី្ទរជាតិក៏មានភ្ញៀវ ជាគណៈ ប្រតិភូ ក្នុងស្រុក និងបរទេសដែលចូល ទស្សនាសារមនី្ទរជាតិ ជាផ្លូវការដែរ ។

ផែ្អ កតាមតារាងស្ថិតិ នៃភ្ញៀវចូលទស្សនាសារមនី្ទរជាតិក្នុងអំឡុងពេលចាប់ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ ២០០០ ឃើញថា ពីឆ្នាំ១៩៩៣ មក ភ្ញៀវក្នុងស្រុកមាន កម្រិតទាបនៅឡើយ  ប៉ុនែ្តរហូតដល់ឆ្នាំ១៩៩៧ ភ្ញៀវក្នុងស្រុកចាប់ មានកំណើនខ្ពស់ជា បន្តបន្ទាប់រហូតដល់  បច្ចុប្បន្ន ។ ដោយឡែកភ្ញៀវបរទេស ចាប់មានកំណើននៅឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ន។ សរុបសេចកី្តផែ្អកទៅតាមតារាង ស្ថិតិ ភ្ញៀវទស្សនា សារមនី្ទរ ជាតិ មានការកើនឡើង ឬថយចុះអាស្រ័យ ទៅតាមស្ថានភាព ប្រែប្រួលនៅ ក្នុងប្រទេស និងការយល់ដឹងពី សិល្បៈ វប្បធម៌‌ របស់ ប្រជា ពលរដ្ឋ យើង ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម