[Update] រកឃើញសាកសព មួយចំនួន ទៀតហើយ ត្រង់កន្លែង យន្តហោះ AirAsia QZ8501 ធ្លាក់!
ឥណ្ឌូនេស៊ី៖ យោងតាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥នេះ សាកសពអ្នកដំណើរ មួយចំនួនទៀត ត្រូវបានគេរកឃើញ និងស្រង់ចេញ ពីសមុទ្រ Java ត្រង់កន្លែង យន្តហោះ AirAsia QZ8501 ធ្លាក់ សរុបចំនួន ៣០នាក់ហើយ។
គួរបញ្ជាក់ផងដែរថា យន្តហោះ AirAsia QZ8501 ដែលផ្ទុកអ្នកដំណើរ ១៦២ នាក់ បានបាត់ខ្លួន ចាប់តាំងពីព្រឹក ថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចក្បែរ កោះបែលលីទុង និងកោះប័រណេអូ នៃសមុទ្រជ្វា ដែលគេបាន ប្រសិទ្ធិនាមថា ជា “រោងចក្រព្យុះរន្ទះ” ដោយសារតែ កន្លែងនោះ ពោរពេញទៅដោយ ព្យុះកំណាច។
នៅថ្ងៃសៅរ៍ ទី០៣ ខែមករានេះ ប្រធានទីភ្នាក់ងារ ស្វែងរក និងជួយសង្គ្រោះ ជនជាតិឥណ្ឌូនេស៊ី លោក Bambang Soelistyo បានប្រាប់ ឲ្យដឹងថា វត្ថុធំៗចំនួន២ ត្រូវបានប្រទះឃើញ នៅក្នុងការរុករកនោះ។ លោក Soelistyo បានឲ្យដឹងទៀតថា «ពួកយើងកំពុងជួបបញ្ហា ជាមួយនឹង ឧបករណ៏ ROV (ឧបករណ៏បញ្ជាសម្រាប់ថតក្នុងទឹក) ដើម្បីថតយករូបភាព ជាក់ស្តែង នៃវត្ថុធំៗ ទាំង២ ដែលយើងបាន ប្រទះឃើញ នៅក្រោម បាតសមុទ្រនោះ។ វាមានជម្រៅ៣០ម៉ែត្រ។»
លោក Soelistyo បញ្ជាក់ឲ្យដឹងទៀតថា «មូលហេតុ នៃការធ្លាក់ យន្តហោះ AirAsia QZ8501 បណ្តាលឲ្យ អ្នកដំណើរ ស្លាប់ និងកំពុងបាត់ខ្លួន ជាច្រើនរយនាក់នេះ នៅមិនទាន់រកឃើញ នៅឡើយទេ៕»
ប្រភព ៖ BBC
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!