លេចធ្លាយ រូបភាពពិត បវរកញ្ញាចក្រវាលថៃ ដែលល្បីថា ក្មេងជាងវ័យ ៤០ឆ្នាំ!
ថៃ៖ កាលពីពេលមុន មានព័ត៌មាន បានចុះផ្សាយ អំពីរូបថត ក្មេងជាងវ័យ របស់បវរកញ្ញាថៃ ដែលឃើញនាង ពិតជានៅក្មេងបំផុត បើទោះបីជា មានវ័យ ខ្ទង់ ៦៧ឆ្នាំ ទៅហើយក្តី តែយ៉ាងណាមិញ មន្ទិលទាំងឡាយ នៅពេលនេះ ត្រូវបានទម្លាយចេញមកហើយ។
នាង Apasra Hongsakula ធ្លាប់ជាប់ជា បវរកញ្ញា ចក្រវាល កាលពីឆ្នាំ ១៩៦៥ ដែលមកទល់ពេលនេះ មានរយៈពេល ៥០ឆ្នាំ ទៅហើយ។ ទោះជាយ៉ាងណា រូបភាពថ្មីចុងក្រោយ បានលេចចេញឡើង នៅលើប្រព័ន្ធអ៊ិនធើណេត បង្កការភ្ញាក់ផ្អើល ដល់មនុស្សជាច្រើន ដែលធ្លាប់ជឿ និង បានដឹងថា នាងនៅតែមានសម្រស់ក្មេងជាងវ័យ ក្នុងរូបថត កាលពីពេលមុននោះ។
ធ្លាប់មាន ពាក្យចចាមអារ៉ាម ផងដែរថា នាងធ្លាប់ចូលរៀនវគ្គសិក្សា ប្រឆាំងភាពចាស់ តម្លៃ ២.៥លានបាត (ជិតមួយលានដុល្លារ)។ ទោះជាយ៉ាងណា អ្នកគ្រប់គ្រង របស់នាង បានចេញមុខបដិសេធចោល៕
ខាងឆ្វេង រូបភាពថ្មី ខាងស្តាំ រូបភាព ពីមុន
ប្រភព៖ Lollipop
ដោយ សី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!