ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​ ក្មេង​ស្រី​លក់​សណ្តែកដី ​​របួស​ធ្ងន់​ និង​ស្រាល​៥​នាក់

 
 

រាជធានីភ្នំពេញ៖ ក្មេងស្រី២នាក់ជិះកង់ដើរលក់សណ្តែកដីស្ងោត្រូវម៉ូតូមួយគ្រឿងជិះ គ្នា៣នាក់ ក្នុងស្ថាន ភាពស្រវឹងបុកបណ្តាល ឲ្យដួល រដូក រណែលរងរបួស ធ្ងន់៣នាក់ និងស្រាល២នាក់ កាលពីវេលាម៉ោង ១២អធ្រាត្រថ្ងៃទី១ មករា នៅមុខក្រសួងមហាផ្ទៃ តាមមហាវិថី ព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះជិះកង់គ្នា២នាក់ដើរលក់សណ្តែកដី ស្ងោរ ក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូបង្ក ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS 0762 ជិះគ្នា៣នាក់ក្នុងស្ថានភាព ស្រវឹងធ្វើដំណើរពី ត្បូងទៅជើង ខណៈមកដល់ចំណុច ខាងលើអ្នកលក់ សណ្តែកដី បានឈប់លក់ឲ្យសន្តិសុខ យាមនៅ ក្បែរកន្លែងកើតហេតុ ដោយបាំងនឹង រថយន្តមួយ គ្រឿងធ្វើឲ្យម៉ូតូ បើកបរក្នុងស្ថានភាព ស្រវឹងមើលអត់ឃើញ ជិះទៅបុកកង់ក្មេងស្រី លក់សណ្តែកដី បណ្តាលឲ្យ ដួលរងរបួសធ្ងន់ម្នាក់ រីឯអ្នកជិះម៉ូតូ ២នាក់ទៀត បែកមុខបែកមាត់ និង២ទៀតរងរបួសស្រាល ចំណែកសណ្តែកដីកំពប់ រាយប៉ាយលើថ្នល់ ។

ក្មេងស្រីដែលរងរបួសធ្ងន់មានឈ្មោះ សាន ពិយ៉ា អាយុ១៨ឆ្នាំ មុខរបរលក់សណ្តែកដី មានស្រុកកំណើត នៅភូមិព្រែករន្ទះ ស្រុកពាមរ ខេត្តព្រៃវែង ។ ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ត្រូវ បានបញ្ជូនទៅ ព្យាបាលនៅ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ចំណែកម៉ូតូ និងកង់យកទៅ រក្សាទុកនៅ អធិការដ្ឋាន ខណ្ឌចំការមន រង់ចាំ ធ្វើការដោះស្រាយ តាមច្បាប់ ៕


ទិដ្ឋភាពកន្លែងកើតហេតុ

ម៉ូតូជនបង្កគ្រោះថ្នាក់ចរាចរណ៍

ក្មេងស្រីលក់សណ្តែកដីសន្លប់នៅនឹងកន្លែង

កង់ដឹកសណ្តែកដីដួលលើថ្នល់

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម