អាចស្រក់ ទឹកភ្នែកដោយ មិនដឹងខ្លួន! បន្ទាប់ពីឃើញ សារចុងក្រោយ របស់នារី អាកាសចរ នៃយន្តហោះ AirAsia QZ8501

 
 

បរទេស៖ រឿងរ៉ាវដ៏ក្តុកក្តួល ក្នុងចិត្តមួយរបស់ នារីអាកាសចរ និងក៏ជា ជនរងគ្រោះម្នាក់ នៃឧបទ្ទវហេតុ គ្រោះថ្នាក់ធ្លាក់ យន្តហោះ AirAsia QZ8501 កាលពីពេលថ្មីៗនេះ កំពុងតែធ្វើ ឲ្យមនុស្ស ជាច្រើន មានការចាប់អារម្មណ៍ និងសោកស្តាយ ចំពោះរូបនាង ជាខ្លាំងបន្ទាប់ ពីនាងបានបន្សល់ សារជាចុងក្រោយ បំផុតមួយ ដើម្បីជូនទៅដល់ មនុស្សជាទី ស្រលាញ់ របស់នាង។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា នារីអាកាសចរណ៍ ម្នាក់នោះឈ្មោះ Kahairunnisa Haidar Fauzi អាយុ ២២ឆ្នាំ បានសរសេរ សារដ៏ខ្លីមួយ នៅលើកន្សែងដៃ ដែលមានន័យថា “ខ្ញុំស្រឡាញ់អ្នក ផ្ញើរមកពី រយៈកម្ពស់ ៣៨,០០០ ហ្វីត” បន្ទាប់មកនាង ក៏ថតរូបនោះ រួចបង្ហោះចូលក្នុង បណ្តាញសង្គម Instagram របស់ខ្លួន ដើម្បីជូនទៅដល់ មិត្តប្រុសរបស់នាង ដែលមានឈ្មោះថា Divo មុនពេលនាង ជួបគ្រោះថ្នាក់ ធ្លាក់យន្តហោះ បាត់បង់ជីវិត។


រូបថតរបស់ Fauzi ដែលថតនៅ លើយន្តហោះ

បើតាមការ ដកស្រង់សម្តី ពីឪពុករបស់ Fauzi ដែលនិយាយទាំង ទឹកមុខក្រៀមក្រំ បានឲ្យដឹងថា “ពេលនេះនាង បានចាកចេញ ពីពួកយើងហើយ ខ្ញុំសង្ឃឹមថា នាងអាចទៅកាន់ សុគតិភព តែយ៉ាងណាមិញ ខ្ញុំសង្ឃឹមថាយើង នឹងទទួលបាន សាកសពរបស់ នាងក្នុងពេល ឆាប់ៗនេះ”។

គូសបញ្ជាក់ផងដែរថា Fauzi គឺជាអតីត និស្សិតផ្នែកច្បាប់ តែនាងមាន ក្តីស្រមៃចង់ ក្លាយជានារី អាកាចរ ឬអ្នកបម្រើនៅ លើយន្តហោះនេះ ទើបនាងសម្រេច ចិត្តចូលធ្វើការ បានរយៈពេល ២ឆ្នាំហើយ បើគិតត្រឹមថ្ងៃ គ្រោះថ្នាក់នេះ។ រីឯសាកសព របស់នាងក៏ត្រូវ បានក្រុមអាជ្ញាធរ រកឃើញហើយ នឹងត្រៀមបញ្ជូន ទៅឲ្យក្រុមគ្រួសារ របស់នាង។


រូបថតនៃ សារដែលនាង បានសរសេរជា ចុងក្រោយបំផុត ក្នុងជីវិតរបស់ នាង

សារមួយនេះ អាចធ្វើឲ្យយើង ស្មានដឹងថា ប្រហែលជានាង ដឹងថានាង មានគ្រោះថ្នាក់ មិនអាចមាន ជីវិតរស់បន្ត ទៀតបាននោះ ទើបនាងបាន សម្រេចចិត្ត សរសេរ និងថតបង្ហោះ សារចុងក្រោយ បំផុតមួយនេះ ដើម្បីជូនដល់ មនុស្សជាទី ស្រឡាញ់របស់នាង។ ហើយក៏ មិនមែនតែ សាច់ញាតិ និងមនុស្ស ជិតស្និទ្ធនិងនាង ទេដែលមាន អារម្មណ៍ សោកស្តាយ និងក្តុកក្តួល ក្នុងចិត្តនោះ មនុស្សជាច្រើន ផ្សេងទៀតក៏ សុទ្ធតែមាន អារម្មណ៍បែបនេះដែរ នៅពេលដែលបាន ឃើញសារចុងក្រោយ របស់នាងមួយនេះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបថតរបស់ Fauzi កាលនៅរស់

ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម