ស្ត្រីម្នាក់ផឹក​ស្រា​ស្រវឹងឡូឡា​​ពីយប់ ព្រឹក​ឡើង​ស្លាប់​​ សង្ស័យគាំងបេះដូង

 
 

រាជធានីភ្នំពេញ៖ ស្ត្រីស្រវឹងស្រាខួបម្នាក់ ត្រូវអ្នកជិតខាងប្រទះឃើញដេក ស្លាប់នៅក្នុងផ្ទះរបស់ខ្លួនតែ ម្នាក់ឯង ដែលគេសង្ស័យ ថាគាំង បេះដូង កាលពីវេលា ម៉ោង០៩ និង៣០នាទី ព្រឹកថ្ងៃទី០២ មករា ២០១៤ ស្ថិតនៅក្នុង ផ្ទះលេខ៣១៦ ភូមិ១៦ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន បន្ទាប់ពី ស្រវឹងស្រាបាន ទៅរករឿងប្តី និងកូន ដោយពួកគេមិនហ៊ាន នៅបាននាំគ្នាចេញពីផ្ទះអស់ ។

ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឃួន សុផុន ហៅស្រី អាយុ៤១ឆ្នាំ ជាអ្នកលក់មីឆា ស្នាក់នៅ ជាមួយប្តីទី២ និងមានកូនស្រី អាយុ ៦ឆ្នាំម្នាក់ ។

ប្រភពបន្តថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានស្រវឹងស្រាយ៉ាងខ្លាំង និងថែមទាំងរករឿងប្តី និងកូន ទៀតផង ។ តាមប្រភពដដែល បន្ត ថា ក្រោយពីស្ត្រីរងគ្រោះ ស្រវឹងស្រារករឿងប្តី កាលពីល្ងាចនោះ ដោយខ្លាចមានរឿង ប្តីបាននាំកូនទៅដេក នៅផ្ទះបងប្អូននៅច្បារអំពៅ ។ លុះព្រឹកឡើង មុនពេលដែល មានការភ្ញាក់ផ្អើល កើតឡើងនោះ មានស្ត្រីអ្នករស់នៅ ជិតខាងម្នាក់មាន ការសង្ស័យដោយ រាល់ថ្ងៃនៅ វេលាម៉ោង ៥ ឬម៉ោង៦ព្រឹក ជាប្រចាំ តែងតែឮសំឡេង ស្រែកឡូឡា របស់ស្ត្រីរងគ្រោះ លុះព្រឹកថ្ងៃ កើតហេតុ មិនបានឃើញ ចេញពីផ្ទះ ក៏ទៅគោះ ទ្វារ និងស្រែកហៅតែមិន មានអ្នកណា ម្នាក់បើក ឡើយ ។

ដោយមានការងឿងឆ្ងល់ ស្ត្រីអ្នកជិតខាងរូបនោះក៏បាន ស្រែកហៅអ្នករស់នៅ ជិតខាងបន្ថែម ទៀតឱ្យ មកជួយហៅ ហើយនៅតែមិនមាន អ្នកណា ម្នាក់ បើកទ្វារដដែល ក៏នាំគ្នាគាស់បង្អួច មើលឃើញ ស្ត្រី រងគ្រោះ ដេកនៅក្នុងផ្ទះតែ ម្នាក់ឯង ដោយមានស្រមោចរោមភ្នែកផង ៕


ស្ត្រីម្នាក់ផឹកស្រាស្រវឹងឡូឡាពីយប់ព្រឹកឡើងស្លាប់ សង្ស័យគាំងបេះដូង



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម