នគរបាលចរាចរ ខេត្តព្រះសីហនុ បញ្ជូនបុរស ជនជាតិ រុស្សី ទៅ តុលាការ បន្ទាប់ពីបង្កគ្រោះ ថ្នាក់ចរាចរ លើ អ្នកដទៃ

 
 

ព្រះសីហនុ ៖ នគរបាលចរាចរផ្លូវគោក ខេត្តព្រះសីហនុ បានបញ្ជូន បុរសជនជាតិរុស្សីម្នាក់ ទៅសាលា ដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ដោយសារតែបានបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់រថយន្ត អ្នកដទៃ ព្រោះតែក្នុងខ្លួនផ្ទុកជាតិអាល់កុលហួសកំរិត  ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៥នេះ នគរបាលចរាចរណ៍ ខេត្ត ព្រះសីហនុ បាន ចាប់បញ្ជូនខ្លួនបុរសជនជាតិរុស្សីម្នាក់ឈ្មោះ VICTOR  STUPAIKOV ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិរុស្សី បើកបររថយន្តម៉ាក PRELUDE ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A4670  ស្នាក់ នៅបណ្តោះអាសន្ន ក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ទៅសាលាដំបូងខេត្ត ពីបទស្រវឹងស្រា ផ្ទុកជាតិអាល់កុលក្នុងខ្លួន ០,៩៣ ហើយបានបង្កគ្រោះ ថ្នាក់ចរាចរណ៍ដល់ អ្នកដទៃទៀតផង ។

លោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យ នគរបាល ចរាចរណ៍ផ្លូវគោក បានឲ្យ ដឹងថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង ៩និង៣០នាទីព្រឹក នៅតាមបណ្តោយ ផ្លូវឯករាជ្យ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ បុរសជនបរទេស រូបនេះ បានបើកបររថយន្តចេញ ពីហាងផឹកស៊ី មួយកន្លែង ក្នុងអាការៈស្រវឹងជោក ចេញពីរង្វង់មូលតោពីរ ក្នុងទិសដៅ ចូល មកផ្សារលើ លុះមកដល់ មុខហាងស៊ុប ណាក់ណាក់ ជនបង្កបានបើក បុករថយន្តភ្ញៀវ ទេសចរណ៍មក ពីក្រុងភ្នំពេញ ម៉ាកតូយ៉ូតាកាមរី ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2X 9363  បើកបរដោយឈ្មោះ ឡាំ ឆាយ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំ នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឲ្យ ខូចខាតមួយចំហៀង នៅចំណុចខាងលើ ហើយពុំមាន នរណារងរបួសឡើយ ។

ក្នុងបទល្មើសចរាចរណ៍មួយនេះ នគរបាលបានបញ្ជូនខ្លួនជនជាតិរុស្សីម្នាក់ ទៅសាលា ដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ រីឯវត្ថុតាងត្រូវបានរក្សាទុកនៅការិយាល័យនគរបាល ចរាចរណ៍ ខេត្តព្រះសីហនុ បណ្តោះអាសន្នដើម្បីរង់ចាំម្ចាស់ រថយន្តរងគ្រោះចូល មកដោះស្រាយ នៅពេលក្រោយ ។ គេសង្កេត ឃើញថា បច្ចុប្បន្ននេះនៅក្រុងព្រះសីហនុ ជនបរទេសជាច្រើន បានហូប គ្រឿងស្រវឹង ហើយបើកបរ មិនគោរព ច្បាប់ខ្មែរប៉ុន្មាននោះទេ ដែលបញ្ហា នេះធ្វើឲ្យអ្នកធ្វើ ដំណើរ ក្នុងក្រុង ព្រះសីហនុ មានការក្តៅ ក្រហាយយ៉ាងខ្លាំង ចំពោះសកម្មភាព របស់ពួកគេ ព្រោះប្រជាពលរដ្ឋ ទាំងនេះ បារម្មណ៍ខ្លាចមាន គ្រោះថ្នាក់ចរាចរណ៍ ជាយថា ហេតុណាមួយមកលើកូន ចៅរបស់ពួកគាត់ ។

ដូច្នេះការ បញ្ជូនជនបរទេសរូបនេះ គឺជាការព្រមានមួយដល់ជនបរទេស ឯទៀតឲ្យ គោរពច្បាប់ ចរាចរណ៍ របស់ខ្មែរផងដែរ ដើម្បីកុំអាងតែមានលុយ ដើរផឹកស៊ី ហើយបើកបរមិនគោរព ច្បាប់នោះ ។ ប្រជាពលរដ្ឋសង្ឃឹមថា សាលាដំបូងខេត្តព្រះសីហនុ និងមានចំនាត់ការយ៉ាង ស័ក្តិសម ចំពោះជនល្មើស ច្បាប់ចរាចរណ៍រូបនេះ ៕

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម