វាយនារីម្នាក់ បែកក្បាល ឈាម ស្រោច ខ្លួន ប្លន់យកម៉ូតូ នៅជិត វត្តទួលទំពូង
ភ្នំពេញ ៖ ចេញពីខួបកំណើតមិត្តភក្តិ នៅក្លឹបកំសាន្តថប នារីពីរនាក់ ត្រូវបានក្រុម ចោរប្លន់យកម៉ូតូ និងវាយបែកក្បាល ហូរឈាមស្រោចពេញខ្លួន នៅម៉ោងប្រមាណ ១១ និង៤០នាទី យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅខាងលិច វត្តទួលទំពូង ផ្លូវលេខ ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ករណីប្លន់នេះ មិនបានសម្រេចទេ ប៉ុន្តែក្រុមចោរ បានយក កំាភ្លើងវាយនារី ម្នាក់ទៀត បែកក្បាល ក៏ព្រោះខឹងនារីរងគ្រោះ មិនព្រមប្រគល់ សោរម៉ូតូឲ្យ ។ សាក្សីបានឲ្យដឹង ទៀតថា នារីរងគ្រោះ ទាំងពីរនាក់នោះ មានឈ្មោះ ទី១-ឈ្មោះ ចែម ស្រីនួន អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល ជិតវត្តទួលទំពូង ទី២-ឈ្មោះ ធី ស្រីឡែន អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល នៅចំការដូង ។
យោងតាមការបញ្ជាក់ របស់នារីរងគ្រោះ ចែម ស្រីនួន បានឲ្យដឹងថា នៅម៉ោង ប្រមាណ ១១កន្លះ យប់ នាង និងមិត្ត ភក្តិម្នាក់ទៀត បានជិះម៉ូតូ អាយខុន ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1X-2496 មកពីកម្មវិធី ខួបកំណើត ក៏មាន មនុស្សពីរនាក់ ជិះម៉ូតូសេ១២៥ តាមពីក្រោយរហូត ប៉ុន្តែ នឹកស្មានថា ជិះធម្មតា ។ នារីរងគ្រោះបន្តទៀតថា ពេលមក ដល់ខាងលិច វត្តទួលទំពូង មនុស្សប្រុសពីរនាក់នោះ បានជិះប្រជែង ហើយស្ទាក់ពីមុខ រួចក៏ដកកំាភ្លើង ខ្លីមួយដើម គំរាមបាញ់ ហើយស្រែកឲ្យចុះពីម៉ូតូ នាងបានចុះ ប៉ុន្តែ ស្រី ឡែន ដែលជាម្ចាស់ម៉ូតូ អង្គុយពីក្រោយនោះ មិនព្រមចុះ ពីម៉ូតូ និងបានដក យកសោរទុកទៀត ដោយស្តាយ ទ្រព្យសម្បត្តិរបស់ខ្លួន ។ ឯសាក្សីដែល ឃើញហេតុការណ៍ បាន បញ្ជាក់ថា ដោយខឹង នឹងនារីម្ចាស់ម៉ូតូ អ្នកកាន់កំាភ្លើងខ្លី បានវាយក្បាល នារីរងគ្រោះ រហូតដល់ បែកក្បាល ហូរឈាម ស្រោចពេញខ្លួន ហើយក្រុមចោរនោះ ក៏បានទាញយក កាបូប និងទូរស័ព្ទដៃ ៣គ្រឿង របស់ជនរងគ្រោះ រួចនាំគ្នាជិះ គេចខ្លួនបាត់អស់ទៅ ។
អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ក្រោយហេតុការណ៍បន្តិច កម្លាំងអាវុធហត្ថ ក៏ចុះទៅដល់ កន្លែងកើតហេតុ ហើយបាន នាំនារីរងគ្រោះទៅព្យាបាល ដោយឡែកភ្លាមៗ នារីរងគ្រោះនៅមិន ទាន់ដាក់ពាក្យ បណ្តឹងនៅឡើយទេ ដោយសារ តែមានការភិតភ័យពេក ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!