កម្មការិនីរោងចក្រកាត់ដេរម្នាក់ត្រូវរថយន្តដឹកកម្មករកិនបែកក្បាលស្លាប់
រាជធានីភ្នំពេញ ៖ កម្មការិនី រោងចក្រ កាត់ដេរម្នាក់ ត្រូវរថយន្ត ដឹកកម្មករ រោងចក្រកាត់ដេរ បើកបរ ក្នុងល្បឿនលឿន កៀរ បណ្ដាលឲ្យ ដួល ហើយកិន បែកក្បាល ស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈពេលនាង កំពុងជិះម៉ូតូ ១គ្រឿង ជាមួយសាច់ញាតិ ទៅធ្វើការរោងចក្រ ។
គ្រោះថ្នាក់ចរាចរនេះ បានកើតឡើង កាលពីវេលា ម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី០២ មករា ២០១៥ នៅក្នុងតំបន់ សេដ្ឋកិច្ច ពិសេសភ្នំពេញ ស្ថិតក្នុងភូមិ ត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
កម្មការិនីរងគ្រោះ ខាងលើនោះ ឈ្មោះ ហា សូនី អាយុ១៦ឆ្នាំ មានស្រុកកំណើត នៅភូមិក្នុងក្រវ៉ាក់ ឃុំអង្គប្រាសាទ ស្រុកគិរីវង្ស ខេត្តតាកែវ បានមកស្នាក់នៅ ផ្ទះជួល ស្ថិតក្នុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍ សែនជ័យ។ នារីរងគ្រោះ ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខ កំពង់ ចាម1K-7366 ជិះគ្នា៤នាក់ ហើយនាង ជិះពីក្រោយគេ។ ដោយឡែក រថយន្តបង្ក ម៉ាកគា ពណ៌ស ចំណុះមួយតោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ2E-4015 បើកបរដោយ បុរសម្នាក់ ឈ្មោះ ចាន គា អាយុ៤២ឆ្នាំ៕
សពកម្មការិនីរោងចក្រ
ទិដ្ឋភាពភ្ញាក់ផ្អើលនៅកន្លែងកើតហេតុ
រថយន្តដឹកកម្មករ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!