អម្ពរ ទេវី ចូលរោងការ ជាមួយស្វាមីថ្មី នៅអាមេរិក
ភ្នំពេញ៖ អតីតតារាសម្តែង ដែលមាន ឈ្មោះបោះសំឡេងខ្លាំង ក្នុងអំឡុង ទស្សវត្សន៍៩០ អ្នកនាង អម្ពរ ទេវី កាលពីប៉ុន្មាន ថ្ងៃមុននេះ បានចូល រោងការ ជាមួយស្វាមីថ្មី នៅលើទឹកដី សហរដ្ឋអាមេរិក ដើម្បីជម្រះមន្ទិលសង្ស័យ និងពាក្យចចាម អារ៉ាមពីទស្សនិកជន ដែលធ្លាប់លេចឮ ថានាងមាន ស្វាមីថ្មីនៅទីនោះ ហើយព្យាយាម លាក់បាំង ។
អស់រយៈពេលជា ច្រើនឆ្នាំហើយ ដែលអតីតតារាសម្តែង អ្នកនាង អម្ពរ ទេវី បានចាកចេញពី ស្រុកកំណើត ទៅសម្ងំរស់នៅ យ៉ាងមានក្តីសុខ នៅលើទឹកដីអាមេរិក បន្ទាប់ពីនាងបាន សម្រេចចិត្តលែងលះ អតីតស្វាមី លោក ពេជ្រ ភារុណ ហើយនាងក៏ រស់នៅក្នុងនាម ជាស្រី្តមេម៉ាយ ជាមួយជីវភាពធម្មតាៗ ដោយផ្តាច់ខ្លួនចេញ ពីការសម្តែងផងដែរ ហើយទន្ទឹមជាមួយ និងការចេញទៅ រស់នៅនោះផងដែល តារាស្រី រូបនេះក៏បាន សិក្សាស្វែងយល់ចិត្ត ជាមួយបុរសម្នាក់ ដែលរស់នៅលើ ទឹកដីជាមួយគ្នា រហូតឈានដល់ ការដឹកដៃគ្នា ចូលរោងការ តាមប្រពៃណី ផងដែរ ។
កាលពីថ្ងៃទី២៨ ខែធ្នូ កន្លងទៅនេះ តារាសម្តែងជើងចាស់ អ្នកនាង អម្ពរ ទេវី បានបង្ហាញខ្លួនជាមួយ ស្នាមញញឹមស្រស់បំព្រង គ្រងឈុតកូន ក្រមុំពណ៌ស ចូលរោងការ ជាមួយស្វាមីទី២ តាមប្រពៃណី នៅអាមេរិក ដោយមានភ្ញៀវអញ្ជើញ ចូលរួមធ្វើជា សាក្សីស្នេហ៍ របស់ពួកគេទាំង ពីរនាក់ផងដែរ ។ ប៉ុន្តែអ្នកនាងមិន បានបង្ហើបប្រាប់ជា សាធារណៈទេថា ស្វាមីថ្មីរបស់អ្នកនាង មានឈ្មោះអ្វី បម្រើការងារ នៅទីណា ហើយនាងចំណាយ ពេលប៉ុន្មាន ក្នុងការស្វែងយល់ចិត្តគ្នា រវាងអ្នកទាំងពីរនោះទេ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!