បើកម៉ូតូលឿន ទៅបុករថយន្ដ ដឹកដីធ្វើ ផ្លូវជាតិលេខ៥ គាបស្លាប់

 
 

កណ្ដាល ៖ យុវជនម្នាក់ បានបើកម៉ូតូយ៉ាង លឿន ស្រាប់តែទៅបុក គាបជាប់រថយន្ដ ក្រុមហ៊ុនចិន ដឹកដីធ្វើផ្លូវ ជាតិលេខ៥ បណ្ដាល ឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ កាលពី ល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅ ចន្លោះគីឡូម៉ែត្រ លេខ២៧-២៨ ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្ដកណ្ដាល។

ប្រភពព័ត៌មានពី សមត្ថកិច្ចស្រុក ពញាឮ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សំរិទ្ធ សំ អាយុ២២ឆ្នាំ រស់នៅភូមិពោធិ៍មង្គល ឃុំ ព្រែកតាទែន ស្រុកពញាឮ ខេត្ដកណ្ដាល ដោយឡែកអ្នកបើក រថយន្ដដឹកដី គឺជាជន ជាតិចិន មិនស្គាល់អត្ដសញ្ញាណ ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ យុវជន រងគ្រោះបានបើក ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-5706 ធ្វើដំណើរ តាមបណ្ដោយ ផ្លូវជាតិ លេខ៥ ក្នុងទិស ដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែដល់ កន្លែងកើតហេតុ ក៏ជ្រុលទៅ បុកពីមុខរថយន្ដដឹកដី គាបជាបនឹង កង់បណ្ដាល ឱ្យស្លាប់ភ្លាមៗ តែម្ដងទៅ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានទាក់ទង ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីដោយឡែក រថយន្ដនិងម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅ អធិការដ្ឋាននគរ បាលស្រុកពញាឮ ដើម្បីដោះ ស្រាយបន្ដទៀត តាមច្បាប់៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម