សាហាវបំផុត! បុរសម្នាក់ ត្រូវខ្មាន់ដៃឆៅ ចាក់មួយកាំបិត ទម្លុះលលាដ៏ក្បាល នៅតែមិនស្លាប់
ប្រេស៊ីល៖ បុរសម្នាក់ បានជិះម៉ូតូ ចំងាយជាង ១០០គីឡូម៉ែត្រ អស់រយៈពេល ២ម៉ោង ដើម្បីទៅកាន់មន្ទីរពេទ្យ ដោយខ្លួនឯង ទាំងមានកាំបិត ជាប់នឹងក្បាល។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសដែលជិះម៉ូតូ ទៅកាន់មន្ទីរពេទ្យ ដោយខ្លួនឯង ទាំងមាន កាំបិតចាក់ទម្លុះ ជាប់លលាដ៍ក្បាល ជម្រៅប្រហែល ៣០សង់ទីម៉ែត្រ មានឈ្មោះ Juacela Nunes បានចំណាយរយៈពេល ២ម៉ោង ទម្រាំ ជិះដល់មន្ទីរពេទ្យ។ Juacela ត្រូវបានគេវាយប្រហារ ដោយកាំបិត នៅក្នុងពិធីជប់លៀងមួយ ដោយកាំបិតនោះ បានចាក់ទម្លុះក្បាល ត្រង់សៀតផ្កា ខាងឆ្វេង សំណាងល្អ មិនត្រូវចំភ្នែក ទើបមិនបណ្តាល ឲ្យរងរបួសធ្ងន់ធ្ងរ។
ជាមួយគ្នានេះដែរ បន្ទាប់ពីត្រូវគេ វាយប្រហារភ្លាមៗ លោក Juacela បានជិះម៉ូតូ ដោយខ្លួនឯង ទៅកាន់មន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង Teresina នៃប្រទេសប្រេស៊ីល។ ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបាន យកកាំបិតចេញ ពីក្បាលរបស់គាត់ ដោយសុវត្ថិភាព ហើយក្រៅពីរបួសត្រង់ក្បាល គាត់ក៏ត្រូវបាន កាំបិតចាក់ចំ ទ្រូង និង បំពង់-ក ផងដែរ ប៉ុន្តែ មិនមានគ្រោះថ្នាក់ ដល់ជីវិតនោះទេ។
យ៉ាងណាមិញ ប៉ូលីសបានធ្វើការសន្និដ្ឋានថា ការវាយប្រហារ ទៅលើលោក Juacela នេះ ត្រូវបានជនដៃដល់ គិតទុកជាមុន ក្នុងគោលបំណងសម្លាប់តែម្តង។ ចំណែកឯប្រពន្ធរបស់គាត់ បាននិយាយថា ការនៅរស់រាន មានជីវិតរបស់គាត់ គឺជាអព្ភូតហេតុដ៏អស្ចារ្យ៕
រូបថតកាំរស្មីអ៊ិច
អ្នកជំងឺ ក្រោយពេល យកកាំបិតចេញ ពីក្បាល
ប្រភព៖ មេត្រូ
ដោយ និមល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!