នារីម្នាក់ រំភើបពេក ដល់ថ្នាក់ ស្រក់ទឹកភ្នែក ព្រោះមិត្តប្រុស សុំរៀបការ នៅព្រលានយន្តហោះ ដោយមិនដឹងខ្លួន ទុកមុន (វីដេអូ)

 
 

សឹង្ហបុរី៖ កាលពីថ្មីៗ កន្លងទៅនេះ មាននារីម្នាក់ បានរំភើប យ៉ាងខ្លាំង នៅពេលឃើញ មិត្តប្រុស សុំនាង រៀបការ នៅកណ្តាល ហ្វូងមនុស្សជាច្រើន។

ចំពោះបុរសម្នាក់ ឈ្មោះ John បានសុំមិត្តស្រី រៀបការ នៅអាកាសយានដ្ឋាន Changi ដែលមិនឲ្យនាង ដឹងខ្លួនទុក ជាមុននោះទេ។ បន្ថែមពីនេះ ទៅទៀត មុនពេល John ស្នើរសុំមិត្តស្រី រៀបការ គាត់បាន ធ្វើជាទៅញ៉ាំអាហារ ជាមួយនាងធម្មតាប៉ុណ្ណោះ ប៉ុន្តែស្រាប់តែភ្លាមៗនោះ គាត់ បានសុំនាង ចេញក្រៅ ហើយមួយសន្ទុះ ក្រោយមក មានបុរសម្នាក់ បានដើរមកច្រៀង ទៅកាន់នាង និងកើនឡើង រហូតដល់ ទៅជាង ១០០នាក់ ចេញ មករាំ បន្តបន្ទាប់ នៅចំពីមុខនាងតែម្តង។ ចុងក្រោយ លោក John ក៏បាន ដើរតម្រង់ទៅនាង បន្តិចម្តងៗ និង លត់ជង្គង់ សុំនាងរៀបការ ដែលធ្វើឲ្យមនុស្ស ជាច្រើនឈរមើល និងអបអរ ដល់ពួកគេ។ គួរបញ្ជាក់ដែរថា វីដេអូ សុំរៀបការនេះ ក៏មានមនុស្ស ចុចចូលមើលច្រើនដង ផងដែរ៕

ទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖


លោកJohn សុំមិត្តស្រីរៀបការ នៅអាកាសយានដ្ឋាន Changi




ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម