គ្រូបង្រៀនម្នាក់​ជិតរៀបការហើយ​ ទៅរំលោភសិស្សឯង​អាយុ១៤ឆ្នាំ

 
 


ខេត្តកំពង់ស្ពឺ ៖ គ្រូបង្រៀន ឯកជនម្នាក់ បានត្រូវសមត្ថកិច្ច ឃាត់ខ្លួន តាមពាក្យ របស់អ្នកភូមិ ពីបទ ចាប់រំលោភ សេពសន្ថវៈ ទៅលើសិស្ស របស់ខ្លួន បានសម្រេច៤ដង ។

ហេតុការណ៍ឃាត់ខ្លួន បានធ្វើឡើង នៅម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី០២ មករា ២០១៤ នៅក្នុងភូមិ ត្រពំាងកក់ ឃុំក្រំាងអំពិល ស្រុកសំរោងទង ។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មាន កោះសន្តិភាព បានស្រង់សម្តី សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យ បានចាប់រំលោភ ក្មេងស្រី រងគ្រោះ ចំនួន៤ដង មកហើយ លើកទី១ នៅថ្ងៃទី២៧ ធ្នូ ២០១៤ និងក្រោយ មកចាប់រំលោភ ជាបន្តបន្ទាប់ ចំនួន២លើកទៀត (មិនចាំថ្ងៃខែ) ប៉ុន្តែនៅលើក ទី៤ គឺនៅយប់មិញ ថ្ងៃទី០១ មករា ២០១៥ ក៍ចាប់រំលោភ ម្តងទៀត ដោយសារទ្រំា នឹងការឈឺចាប់ មិនបាន ក្មេងស្រី រងគ្រោះ ក៍បានរាយការណ៍ បា្រប់អ្នកជិតខាង ហើយអ្នកភូមិ ក៍ទៅប្តឹងសមត្ថកិច្ច ឃាត់ខ្លួនតែម្តង ។

ជនសង្ស័យ ឈ្មោះ ប៊ុន រដ្ឋានី អាយុ៣៣ឆ្នាំ មានស្រុកកំណើត នៅក្នុងភូមិ បឹងស្តុក ឃុំ-ស្រុក បសេដ្ឋ ។ ចំណែកក្មេងរងគ្រោះ អាយុ១៤ឆ្នាំ ជាក្មេងកំព្រា រស់នៅជាមួយ លោកគ្រូ (ជនសង្ស័យ) នៅក្នុងសាលា អន្តរចំរើនបុត្រ ដែលសាលានេះ ត្រូវបានជនសង្ស័យ ជួលពីអ្នកភូមិ ។

នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ពិតជាបាន ចាប់រំលោភ ទៅក្មេងស្រី រងគ្រោះ ប្រាកដមែន និងថាខ្លួន មានគូដណ្តឹង នឹងត្រូវរៀបការ នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០១៥ ខាងមុខនេះ ផងដែរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ច ឃុំខ្លួន នៅអធិការដ្ឋាន នគរបាល ស្រុកសំរោងទង រង់ចំាកសាង សំណុំរឿង បញ្ជូនទៅ សាលាដំបូង ខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕


គ្រូបង្រៀន

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម