អនុប្រធានប៉ុស្តិ៍ប៉ូលិសភ្នំពេញថ្មីម្នាក់រៀលកៃកាំភ្លើងបាញ់ខ្លួនឯងរបួសធ្ងន់
រាជធានីភ្នំពេញ ៖ មន្ត្រីប៉ូលិសម្នា ក់មានថានៈ ជាអនុប្រធានប៉ុស្តិ៍ ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរងរបួសធ្ងន់ ត្រូវគេបញ្ជូន តាមរថយន្តសាមុយ ទៅសង្គ្រោះភ្លាមៗ ក្រោយពីរៀលកៃ កាំភ្លើងវែង ប្រភេទAK៤៧ បាញ់ចំ.ពោះ ខ្លួនឯង១គ្រាប់ ធ្លាយពោះវៀន ចេញមកក្រៅ កាលពីវេលា ម៉ោង១ និង៥នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២ មករា ២០១៥ ស្ថិតក្នុងបន្ទប់ ស្នាក់នៅ ក្នុងប៉ុស្តិ៍ប៉ូលិស តែម្តង។
ប្រភពព័ត៍មាន ពីមន្ត្រីប៉ូលិស នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ខាងលើ មានឈ្មោះ មាស សារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ ពាក់ស័ក្កិ២ មានថានៈ ជាអនុប្រធាន ប៉ុស្តិ៍ប៉ូលិស ភ្នំពេញថ្មី បានរងរបួស ចំ.ពោះ ១គ្រាប់ ធ្លាយពោះវៀន ចេញមកក្រៅ ក្នុងសម្លៀកបំពាក់ ជាឯកសណ្ឋាន ប៉ូលិស ប្រយុទ្ធ ថែមទៀត។
ប្រភពបានបន្តថា ជនរងគ្រោះ បានដេកដួល នៅលើឥដ្ធការ៉ូ ក្បែរពូក ជាមួយកាំភ្លើង ប្រភេទAK បត់៤៧ និងនៅលើ បន្ទប់ឡៅតឿ នៃប៉ុស្តិ៍រដ្ធបាល ភ្នំពេញថ្មី តែម្នាក់ឯង តែប៉ុណ្ណោះ។ ជាមួយនោះ ខណៈពេល ជនរងគ្រោះ ត្រូវគ្រាប់កាំភ្លើង មិនមានអ្នកណា ដឹងទេ។ ទោះយ៉ាងណា ហេតុការណ៍នេះ បានបង្កឱ្យ ភ្ញាក់ផ្អើលឡើង នៅពេលប៉ូលិស គ្នាឯង ដែលទើបត្រឡប់ មកពីល្បាត និងឡើងទៅដាស់ ផ្លាស់ប្តូរ ជនរងគ្រោះ ដើម្បីឲ្យចេញ ទៅល្បាតបន្ត ។
ចំពោះមូលហេតុ ពិតប្រាកដ ថាជនរងគ្រោះ បានរៀលកៃ កាំភ្លើងនេះ ប្រភពព័ត៌មាន បានបង្ហើបថា ជនរងគ្រោះ បាននិយាយ ទាំងអាការ ឈឺចុកចាប់ថា «ខ្ញុំត្រូវគ្រាប់កាំភ្លើងហើយ និងបានអង្វរ ឱ្យមន្ត្រីប៉ូលិស ដូចគ្នា ជួយហៅរថយន្តសាមុយ ដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យផង ព្រោះគាត់ ពិបាកទ្រាំណាស់»។ បច្ចុប្បន្នមន្ត្រីប៉ូលិស ខាងលើ កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែត ហើយសមត្ថកិច្ច និងក្រុម អ្នកកាសែត កំពុងតាមដាន យ៉ាងយកចិត្ត ទុកដាក់ផងដែរ ថាតើករណីនេះ ជារឿងរាលកៃ កាំភ្លើង ឬក៏ជា ករណីអ្វីផ្សេង៕
មន្ត្រីប៉ូលិសដេកដួលនៅកន្លែងកើតហេតុ
មន្ត្រីប៉ូលិសដេកដួលនៅកន្លែងកើតហេតុ
ជនរងគ្រោះត្រូវគេបញ្ជូនទៅសង្គ្រោះ
កាំភ្លើងAK47នៅកន្លែងកើតហេតុ
ប៉ុស្តិ៍ប៉ូលិសភ្នំពេញថ្មី
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!