ឃើញស្ត្រីជនបរទេសស្រវឹងស្រាដួលមុខផ្ទះបុរសម្នាក់ជួយគ្រាទៅក្នុងរួចរំលោភ
ខេត្តសៀមរាប ៖ ស្ត្រីជាគ្រូបង្រៀន ស្ម័គ្រចិត្ត ជនជាតិអាមេរិក វ័យ២២ឆ្នាំម្នាក់ ស្រវឹងអួទីនួ មកពីដើរលេង ឆ្លងឆ្នាំសកល ដួលមុខផ្ទះ បុរសចំណាស់ម្នាក់ អាយុ៥៧ឆ្នាំ ត្រូវបុរសនោះ ជួយសង្គ្រោះ ខណៈដែល កំពុងជួយ ក៏ឃើញ សាច់សខ្ចី ស្រក់ទឹកមាត់ ហើយឃើញ ឱកាសល្អ ធ្វើសកម្មភាព ចាប់រំលោភ រហូតបានសម្រេចម្តង ហើយទំនង ស្ត្រីជនបរទេស ស្មានថា ជាសង្សារបស់ខ្លួន ក៏ប្រគល់ខ្លួន ឲ្យទៅ លុះព្រឹកឡើង ផ្អើលឆោឡោ ប្តឹងប៉ូលិសតែម្តង ។ ហេតុការណ៏ រំលោភស្ត្រីបរទេសនេះ បានកើតឡើង ម៉ោងជិត៥ ទាបភ្លឺ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ នៅផ្ទះបុរស ជាជនសង្ស័យ ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
លោក វរសេនីយ៏ឯក ចៅ ម៉ៅវីរៈ ស្នងការរង ទទួលការងារ អន្តោប្រវេសន៏ ខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ជា សាវាន អាយុ៥៧ឆ្នាំ រស់នៅ ភូមិកើតហេតុ ខាងលើ ។ ចំណែកស្ត្រីរងគ្រោះ ជាជនជាតិ អាមេរិកកាំង អាយុ២២ឆ្នាំ ជាគ្រូបង្រៀន ស្មគ្រចិត្ត នៅខេត្តសៀមរាប ។
លោកបន្តថា តាមការរៀបរាប់ របស់ជនរងគ្រោះ នៅយប់ ថ្ងៃបុណ្យឆ្លងឆ្នាំ រូបគាត់ បានដើរលេង ផឹកស៊ី ជាមួយមិត្តប្រុស ជាជនជាតិ អាមេរិកកាំង ដូចគ្នា រហូតជិតភ្លឺ ។ បន្ទាប់មក ពេលគាត់ស្រវឹង ជោគជាំ ក៏បែកគ្នា ពីមិត្តប្រុស ហើយស្រ្តី ជនជាតិអាមេរិកកាំង មកដួល នៅមុខផ្ទះ ជនសង្ស័យ លុះព្រឹកឡើង ក៏ស្រាប់តែ នៅផ្ទះជនសង្ស័យ ដោយរូបកាយ អាក្រាត ទើបប្តឹង ប៉ូលិសតែម្តង ។
ដោយឡែក បុរសជាជនសង្ស័យ បានបកស្រាយថា គាត់ពិតជា បានរំលោភនាង បានសម្រេចម្តងមែន ពីព្រោះ ឃើញនាង ស្រវឹង ដួលដេក នៅមុខផ្ទះ របស់ខ្លួន តែម្នាក់ឯង ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំសំណុំរឿង បញ្ជូនមកកាន់ ការិយាល័យ អន្តោប្រវេសន៍ ដើម្បីសួរនាំ និងចាត់ការបន្ត ទៅតុលាការ ដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់ ៕
ស្ត្រីរងគ្រោះជាគ្រូបង្រៀនស្ម័គ្រចិត្តជនជាតិអាមេរិក
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!