គួរឲ្យសរសើរ! លោកតាអាយុ ៧៣ឆ្នាំ តស៊ូរៀន រហូតប្រលងជាប់ បរិញ្ញាបត្រ ដូចបំណង

 
 

ចិន៖ លោកតា អាយុ៧៣ឆ្នាំ មិនបោះបង់ការព្យាយាម រៀនសូត្រ រហូតប្រលងជាប់ បរិញ្ញាបត្រ បន្ទាប់ពីគាត់ ត្រូវបង្ខំចិត្ត បោះបង់ចោល ការសិក្សាកាលពី ៤០ឆ្នាំមុន ដើម្បីរកប្រាក់ ចិញ្ចឹមគ្រួសារ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោកតាមានឈ្មោះ Zou Weimin ត្រូវបានគេអនុញ្ញាត ឲ្យចូលរៀននៅក្នុង សាកលវិទ្យាល័យមួយ នៅក្នុងខេត្ត Hangzhou ក្នុងឆ្នាំ១៩៦០ ប៉ុន្តែមួយឆ្នាំក្រោយមក គាត់ត្រូវបង្ខំចិត្ត បោះបង់ចោលការសិក្សា ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ក្រោយមក នៅក្នុងឆ្នាំ១៩៧៧ បន្ទាប់ពីធ្វើបដិវត្តន៍ វប្បធម៌ (១៩៦៦-១៩៧៦) ប្រទេសចិន ក៏បើកឲ្យមាន ការប្រលងបរិញ្ញាបត្រ ដែលមានឈ្មោះថា gaokao ប៉ុន្តែដោយសារតែ គាត់ហួសអាយុ ទើបគាត់មិនអាច ចូលប្រលងនឹងគេបាន។

ជាមួយគ្នា នេះដែរ នៅក្នុងឆ្នាំ ២០០១ ការកំណត់អាយុ បេក្ខភាពប្រឡង របស់ gaokao ត្រូវបានគេលុប បំបាត់ចោល ទើបលោកតា Zou បានដាក់ពាក្យប្រលង ៤ដងផ្សេងគ្នា។ នៅក្នុងឆ្នាំ២០០៨ គាត់ក៏បានប្រលងជាប់ និងបានចូលរៀន នៅសាលកវិទ្យាល័យ។ ក្រោយពីសិក្សាក្នុង សាលកវិទ្យាល័យ រយៈពេល៦ឆ្នាំ គាត់ក៏បានប្រលង ជាប់បរិញ្ញាបត្រ ដូចបំណងមែន ដោយគាត់ បាននិយាយថា គាត់មានទំនុកចិត្ត លើខ្លួនឯងថាគាត់ ប្រាកដជាប្រលងជាប់។

គួរបញ្ជាក់ផងដែរថា gaokao គឺជាការប្រលង ដ៏សំខាន់បំផុត សម្រាប់និស្សិត នៅក្នុងប្រទេសចិន ដែលត្រូវចំណាយពេល ជាច្រើនសប្តាហ៍ ដើម្បីធ្វើការប្រលង ហើយក៏ជាការប្រលងមួយ ដ៏តានតឹងបំផុតដែរ សម្រាប់សិស្សនៅក្នុង ប្រទេសចិន ដែលចង់ចូលរៀន នៅសាកលវិទ្យាល័យ៕



លោកតា Zou Weimin បង្ហាញសញ្ញាបត្រ ដែលទទួលបាន ក្រោយរង់ចាំអស់ជាច្រើនឆ្នាំ

ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម