ព្រះសង្ឃមួយអង្គនិមន្តទៅសំណាក់ ធម៌ នៅលើភ្នំត្បែង បែរជានាំ ស្រីស្នេហ៍ ឡើងផ្ទះសំណាក់
ខេត្តព្រះវិហារ ៖ ព្រះសង្ឃមួយអង្គព្រះនាម ប៊ុន គឹមសួន ព្រះជន្ម៦១ឆ្នាំ ត្រូវបានសមត្ថកិច្ច នគរបាលក្រុងព្រះវិហារ ឃាត់សាកសួរ ខណៈដែល ព្រះសង្ឃអង្គនេះ បាននាំស្រីស្នេហ៍ ឡើងដេកផ្ទះសំណាក់ យីហោ អីស៊ីដ្រូហាវី ឋិតក្នុងភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។
ព្រះសង្ឃអង្គនេះ បានសារភាពនៅល្ងាច ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥នេះថា ព្រះអង្គគង់នៅវត្ត បិនដី ស្ថិតនៅភូមិ ព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយព្រះអង្គ បាននិមន្តពីខេត្តកំពង់ធំ មកកាន់ ខេត្តព្រះវិហារ អស់រយៈពេល មួយសប្តាហ៍មកហើយ គឺមកសំណាក់ធម៌ នៅលើភ្នំត្បែង ប៉ុន្តែមិនបានឡើងទៅ សំណាក់ធម៌នោះទេ ក៏នាំស្រីស្នេហ៍ ឡើងទៅដេកនៅ ផ្ទះសំណាក់យីហោ អីស៊ីដ្រូហាវី ។ ព្រះសង្ឃបន្ថែមថា នារីជា ស្រីស្នេហ៍ក៏បាន សារភាពដែរថា នាងឈ្មោះ អ៊ុំ សង្វា អាយុ៣៥ឆ្នាំ រស់នៅភូមិ ក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយនាងបាន មករួមមេត្រី ជាមួយនឹង ព្រះសង្ឃរូបនេះ អស់រយៈពេល មួយសប្តាហ៍ហើយ ។
គួរបញ្ជាក់ផងដែរថា ខណៈពេលដែលសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ព្រះសង្ឃរូបនេះ ហើយក៏បាននាំទៅកាន់ វត្តប្រាសាទជ័យព្រឹក្ស ហៅវត្តប្រាសាទគោគបេង ខេត្តព្រះវិហារ ដើម្បីធ្វើការសាកសួរ និងផ្សឹកតែម្តង ។ ក្រោយពីធ្វើការ ផ្សិករួចរាល់ហើយ ក៏បាននាំខ្លួនបញ្ជូន ទៅកាន់អធិការ ក្រុងព្រះវិហារ ដើម្បីចាត់ការ ទៅតាមនិតិវិធី ៕
ព្រះសង្ឃមួយអង្គព្រះនាម ប៊ុន គឹមសួន ព្រះជន្ម៦១ឆ្នាំ
ព្រះសង្ឃអង្គនេះបាននាំស្រីស្នេហ៍ ឡើងដេកផ្ទះសំណាក់
ធ្វើការសាកសួរ និងផ្សឹកតែម្តង
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!