កងរាជឣាវុធហត្ថ ចុះស្ទាក់ចាប់ រថយន្ត ដឹកឈើធ្នង់ និងឃាត់មនុស្ស ៣នាក់ នៅស្រុកឈូក
កំពត៖ កម្លាំងកងរាជឣាវុធហត្ថខេត្ត សហការជាមួយ កម្លាំងកងរាជឣាវុធហត្ថស្រុកឈូក ចេញ ប្រតិបត្តិការពួន ស្ទាក់ បង្ក្រាបរថយន្ត ដឹកឈើធ្នង់ ១គ្រឿង និងឃាត់ខ្លួនមនុស្ស ០៣នាក់ កាលវេលា ម៉ោង ១ និង៤៥នាទីរំលង ឣាធ្រាត្រឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥នេះ ចំណុចភូមិក្រហូង ឃុំឈូក ស្រុកឈូក ខេត្តកំពត។
មន្ត្រីកងរាជឣាវុធហត្ថខេត្ត បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមឣម្ពិលដឹងថា ជនសង្ស័យទាំង០៣នាក់ ដែលជាប់ពាក់ ព័ន្ធនឹងបទល្មើសឈើ ខាងលើនេះ រួមមាន៖ ទី១- ឈ្មោះ រ៉េត ពៅ ភេទប្រុស ឣាយុ ៣៥ឆ្នាំ ជាឣ្នកបើកបររថយន្ត មានទីលំនៅភូមិកុមារមាស ឃុំឣមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ, ទី២- ឈ្មោះ ទុយ ប្រុសពៅ ភេទប្រុស ឣាយុ ២២ឆ្នាំ ព្រឡាន មានទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែកន្ទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ,និងទី៣- ឈ្មោះ កេច ឃិន ភេទប្រុស ឣាយុ ៣៩ឆ្នាំ ជាព្រូរថយន្តដែរ មានទីលំនៅភូមិ-ឃុំ ជាមួយឈ្មោះ រ៉េត ពៅដែរ។ រថយន្តដឹកឈើល្មើស ច្បាប់ មានម៉ាក «ហ៊ីយ៉ាន់ដាយ» ចំណុះ ៥តោន ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 3A-0495។
បើតាមកម្លាំងកងរាជឣាវុធហត្ថដដែល ឲ្យដឹងទៀតថា ឆ្លងតាមការសាកសួរជនសង្ស័យឆ្លើយថា រថយន្ត ដែលពួកខ្លួន ដឹកឈើនេះ គឺដឹកចេញពីទឹកដី នៃខេត្តកោះកុង សំដៅនាំចុះទៅប្រទេសវៀតណាម ប៉ុន្តែមិនបានឆ្លើយថា ចុះ តាមច្រកណាមួយនោះឡើយ។
បច្ចុប្បន្នកម្លាំងកងរាជឣាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនឲ្យជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពត ដើម្បី ឈានទៅចាត់ការ បន្តតាមនិតិវិធីច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!