គ្រាន់តែបើកឡានវ៉ា មិនបាន ខឹងចុះស្រែកឲ្យ និង គម្រាមបាញ់ បើហ៊ានទៅមុខ? (វីដេអូឃ្លីបនៅខ្មែរ)

 
 

ក្រចេះ ៖ កាលពីប៉ុន្មាន ម៉ោងមុននេះ នៅលើបណ្តាញសង្គម ហ្វេសប៊ុក មានលេចចេញនូវ វីដេអូមួយ ដែលបង្ហាញពី ជំលោះ យ៉ាងតឹងសសៃក របស់បុរសម្នាក់ ដែលឈរនៅ ខាងក្រៅ រថយន្ដ ទៅកាន់ តៃកុង រថយន្ដ ខណៈដែលមាន ព្រះសង្ឈ អង្គុយ ជាប់នឹង តៃកុងនេះ។

បើតាម ប្រភព វីដេអូ ដែលមានរយៈពេល ១៖១៩ វិនាទី បានឲ្យ ដឹងថា៖ គ្រាន់តែសុំបើក ឡានវ៉ាមិន បានចង់ប្តូប្រាណ តាមប្រហារ ? .......... .................... ..... .. សារពីតេជគុណ ម្ចាស់ឡាន៖ សូមមើល មន្រ្តី គំរូ ម្នាក់នេះមិនដឹងនៅ ស្ថាប័នណាទេ គ្រាន់តែសូមវ៉ា ឡាន អាត្មា មិនបានដោយសារ ម្តំស្រែស្បូវ មានចាក់ដី ម្ខាងផ្លូវតូច គាត់ក៏ខឹង មកកាក់ឡាន មិនអោយទៅមុខ បើហ៊ាន ទៅគាត់នឹងបាញ់។ តើស្រុកខ្មែរ អ្នកមានកាំភ្លើង មានសិទ្ធិ គម្រាម បាញ់គេ បាញ់ឯង អញ្ជឹងឬ? សូម្បីព្រះសង្ឃ ....តើស្រុកខ្មែរ មានច្បាប់ដែរឬទេ? សូមមើលកាយវិកា របស់គាត់ គួរអោយខ្មាស ភ្ញៀវក្នុងឡាន ដែលមាន ឡាវ 11នាក់ ក្នុងនោះមាន ថ្នាក់ដឹកនាំ ប្រទេសឡាវ និងមន្រ្តី សង្ឃជាន់ខ្ពស់ ផងដែរ។

គួរបញ្ជាក់ថា ហេតុការណ៍ បន្ដបន្ទាប់ទៀត យ៉ាងណា មិនត្រូវបាន បង្ហាញនោះទេ ដែលរឿងរ៉ាវ ស្រដៀងនេះ ក៏ធ្លាប់កើតមានឡើង និងខ្មែរឡូត ទើបតែចុះផ្សាយ គឺ បណ្ឌិតមកពីស្រុកក្រៅ ជិះម៉ូតូម្នាក់ ត្រូវម្ចាស់រថយន្ត ស៊េរីភីកអាប់ ពណ៌ស មួយគ្រឿងដកកាំភ្លើងភ្ជង់នៅរង្វង់មូលជិតណា ហ្គា ដែល ហេតុការណ៍ មួយនេះ ក៏បានធ្វើឲ្យ អ្នកលេង ហ្វេសប៊ុក ជជាច្រើន រិះគន់យ៉ាង ចាស់ដៃផងដែរ៕

ចង់ដឹងច្បាស់ ទស្សនាវីដេអូ ដកស្រង់ពីហ្វេសប៊ុក


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម