គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១៤ សម្លាប់ មនុស្ស ២.១៤៨នាក់ កើន២៤៧នាក់
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០១៤ កន្លងទៅនេះ បានសម្លាប់មនុស្ស ប្រមាណ ២.១៤៨នាក់ ដែលចំនួននេះ មានការកើនឡើង ២៤៧នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៣ មានត្រឹម ១.៩០១ នាក់ប៉ុណ្ណោះ។
យោងតាមរបាយការណ៍ ប្រចាំឆ្នាំរបស់អគ្គស្នងការ ដ្ឋាននគរបាលជាតិ បានឲ្យ ដឹងថា ក្នុងឆ្នាំ ២០១៤នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤.៨៤០លើក បើធៀបនឹងឆ្នាំ២០១៣ មាន ៤.៣២២ លើក កើនឡើង ៥១៨លើក បណ្តាលឲ្យ មនុស្សស្លាប់ចំនួន ២.១៤៨នាក់ (ជនបរទេស ២២នាក់), រងរបួស ចំនួន ៨.០៥៧នាក់ លើ ៧.២០៨នាក់ កើនឡើងចំនួន ៨៤៩នាក់ (ជនបរទេស ១៥៤នាក់) របួសធ្ងន់ ៦.៦៥៤នាក់ លើ ៤.២០៥នាក់ កើន ឡើង ៤៤៩នាក់ និងរបួស ស្រាលចំនួន ៣.៤០៣នាក់ លើ៣.០០៣ នាក់ កើនឡើងចំនួន ៤០០នាក់។
គ្រោះថ្នាក់ចរាចរណ៍ទាំង ៤.៨៤០លើកនោះ បានធ្វើឲ្យខូចខាតទោចក្រយាន យន្តចំនួន ៥.០៥៦គ្រឿង លើ ៤.៤២៣គ្រឿង កើន ៦៣៣គ្រឿង, រថយន្តតូច ចំនួន ១.៧៩៧គ្រឿង លើ ១.៧១៣ គ្រឿង កើន ៨៤គ្រឿង, រថយន្តធំ ៦៨៧គ្រឿង លើ ៥៤១គ្រឿង កើន១៤៦គ្រឿង និងយានយន្តផ្សេងៗ ៤៣០គ្រឿង និងអ្នកថ្មើរជើងរងគ្រោះ ៥៣៨នាក់ លើ ៦២៣នាក់ ថយចុះ៨៥នាក់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!