អ.ហ ខណ្ឌទួលគោក ដេញចាប់ ជនទំនើង ពីរនាក់ ក្រោយបាញ់ បោះតាមផ្លូវ
ភ្នំពេញ ៖ ជនទំនើងពីរនាក់ ដែលបង្ក អសន្ដិសុខនិងភាពអនាធិបតេយ្យ តាមដង ផ្លូវសាធារណៈ តាមរយៈការ បាញ់ បោះ ដោយសេរី ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោក ដេញបង្ក្រាប និងចាប់បាននៅចំណុចស្ពាន អាកាស៧ មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌ ទួលគោក កាលពីវេលា ម៉ោង១និង២៥នាទី យប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ។
មន្ដ្រីអាវុធហត្ថខណ្ឌទួលគោក បានបញ្ជាក់ ថា តាមការសួរនាំមុនពេលកើតហេតុគេបាន ឮសំឡេង ផ្ទុះអាវុធ នៅតាម បណ្ដោយ ផ្លូវម៉ៅ សេទុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ដែលបង្កឡើងដោយ អ្នកបើករថយន្ដស៊េរី ទំនើប និងបក្ខពួក ពីរបីរថយន្ដទៀត ប៉ុន្ដែមិន ដឹងថា ពួកគេបាញ់ តាមដងផ្លូវ សាធារណៈផ្ដើមចេញពីរឿងអ្វីនោះឡើយ ។
តាមការបញ្ជាក់ពីមន្ដ្រីអាវុធហត្ថដដែល ក្រោយពីទទួលបាន ព័ត៌មាននៃការផ្ទុះអាវុធ តាមដងផ្លូវ ម៉ៅសេទុង រួចមក កម្លាំងបាន ដេញតាម រហូត ដល់ចំណុចស្ពានអាកាស៧ មករា ដោយឃាត់ បានជនសង្ស័យពីរនាក់ ដកហូត កាំភ្លើងខ្លីមួយដើម និងរថយន្ដមួយ គ្រឿង ម៉ាកលុច្សស៊ីស Rx330 ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2Z-9045 ទូរស័ព្ទដៃពីរ គ្រឿង និងលុយមួយចំនួនផងដែរ ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងពីរ នាក់ ត្រូវបានបញ្ជូនទៅសួរនាំភ្លាមៗនៅទី បញ្ជាការអាវុធហត្ថ ខណ្ឌទួលគោក ដើម្បី ចាត់ការតាម នីតិវិធី ។
មន្ដ្រីអាវុធហត្ថបានបញ្ជាក់ថា ជនសង្ស័យ ទី១ ឈ្មោះលី ម៉េងហុក អាយុ២១ឆ្នាំ មុខ របរលក់ឥដ្ឋ ស្នាក់នៅ ផ្ទះលេខ ១៣៣៩ ផ្លូវ ជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ ជាម្ចាស់កាំភ្លើង និងជាម្ចាស់ រថយន្ដ ទី២ ឈ្មោះឡូយ ឈាងលី អាយុ២១ឆ្នាំ មុខ របរនិស្សិត នៅសាកលវិទ្យាល័យ ពុទ្ធសាស្ដ្រ ស្នាក់នៅផ្ទះលេខ៨៦បេ ផ្លូវលំ ភូមិចំរើន ផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
នៅចំពោះមុខមន្ដ្រីអាវុធហត្ថ ជនសង្ស័យ ទាំងពីរនាក់ បានបដិសេធថា ពួកគេមិនបាន បាញ់នោះឡើយ ពោលកាំភ្លើង ដែលមាននេះ គឺបានទិញពីអ្នកដែលធ្វើដំណើរចេញចូល ប្រទេសថៃ ក្នុងគោល បំណងការពារខ្លួនតែ ម្ដង ។
យ៉ាងណាក៏ដោយការប្រើប្រាស់អាវុធ របស់ពួកគេ ពុំមានលិខិតស្នាមត្រឹមត្រូវនោះ ឡើយ ហើយក្រោយ បញ្ចប់ ការសួរនាំអាវុធ ហត្ថខណ្ឌទួលគោក បានបញ្ជូនខ្លួនទៅកាន់ ទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ដើម្បី មានវិធាន ការតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!