ធ្វើ​កម្មករ​ចៀរជ័រកៅស៊ូ​មិន​កាក់កប​ប្លន់​ម៉ូតូ​គេ​ជាប់អន្ទាក់​សមត្ថកិច្ច

 
 

ខេត្តកំពង់ចាម ៖ ជនសង្ស័យឈ្មោះ គុយ ម៉េងឃន់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសាលា ដំបូងខេត្ត ថ្ងៃទី៣០ ធ្នូ ២០១៤ ។  ដោយសារតែ ប្រើដំបងឈើ ១កំណាត់ វាយទៅលើ ស្ត្រីម្នាក់ ប្លន់យកម៉ូតូ ម៉ាកC125 ស៊េរី២០១៣ ពណ៌ខ្មៅ ១គ្រឿង ។ ខណៈពេលដែល ជិះតាមផ្លូវ ត្រង់ចំនុច បេ១៧ ភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ។

លោកវរសេនីយ៏ត្រី ជា ធារិទ្ធ អធិការនគរបាល ស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ទិត ថេត អាយុ២៣ឆ្នាំ នៅភូមិសំរោង ឃុំអូរម្លូ បានជិះម៉ូតូ ម៉ាកខាងលើ តាមផ្លូវមួយ រាងស្ងាត់ ត្រង់ចំនុចបេ១៧ ភូមិប្រទង កាលពីវេលា ម៉ោង៣ និង៥០នាទី រសៀល ថ្ងៃទី២៤ ធ្នូ  ត្រូវបានជនសង្ស័យ ជាចោរប្លន់ម្នាក់ យកក្រម៉ា ចងមុខ ដោយបានស្ទាក់ វាយទៅលើ អ្នករងគ្រោះ ត្រូវ១ដំបង ជាហេតុបណ្តាលឲ្យ ធ្លាក់ពីលើម៉ូតូ គ្រានោះ ចោរបានលើក យកម៉ូត ជិះគេចចេញទៅបាត់ ។

លោកវរសេនីយ៏ត្រី បានបន្ត ឲ្យដឹងទៀតថា រហូតដល់វេលា ម៉ោង៧យប់ ថ្ងៃដដែល សមត្ថកិច្ច ជាច្រើននាក់ បានចេញ ប្រតិបត្តិការ ស្រាវជ្រាវ ជាបន្ទាន់ គ្រប់ទិសទី ក៏បានប្រទះឃើញ ម៉ូតូរបស់ជនរងគ្រោះ ដែលមានលេខ ម៉ាស៊ីន 125ME 8866376 ត្រូវបានគេ យកលាក់ទុក ក្នុងព្រៃរបោះ ត្រង់បុរីកម្មករ ដោយបាន ចាក់សោរបញ្ឈរទុក ។


ជនសង្ស័យ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម