ម្ចាស់ចុះរក ត្រីនៅបឹង ចោរកាច់ក ម៉ូតូពីរគ្រឿង យកទៅបាត់ បន្សល់ទុកម៉ូតូ ធ្វើសកម្មភាព

 
 

ភ្នំពេញ ៖ កងរាជអាវុធ ហត្ថខណ្ឌព្រែកព្នៅ នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ បានយកម៉ូតូ ស៊ីរុស មួយគ្រឿង មករក្សាទុក បន្ទាប់ពី សង្ស័យថា ជាមធ្យោយជិះ ធ្វើសកម្មភាព របស់ក្រុមចោរ ដែលបាន កាច់កម៉ូតូពីរគ្រឿង បានសម្រេចនៅ សង្កាត់គោករកា។

មន្ត្រីអាវុធហត្ថ ខណ្ឌព្រែកព្នៅ បានថ្លែងឲ្យដឹងថា នៅម៉ោងប្រម៉ាណ ១៦និង៣០នាទី ថ្ងៃទី៣០ នៅចំណុច មាត់ប្រឡាយ ភូមិត្រពាំងរាំង សង្កាត់គោករកា មានករណីកាច់ កម៉ូតូពីរគ្រឿង នៅកន្លែងទីមួយ ម៉ាក Wiva ពណ៌ខ្មៅ សេរី២០០៧ គ្មានស្លាកលេខ និង ម៉ាក wav អាល់ហ្វា ពណ៌ក្រហម ២០០៦ ពាក់ស្លាក លេខ ភ្នំពេញ 1T-2471។

មន្រ្តីអាវុធហត្ថ បានបន្តទៀតថា មូលហេតុ នៃការលួចបាន សម្រេចនោះ ដោយសារតែម្ចាស់ បានទុក ម៉ូតូចោល រួចចុះទៅដាក់ មងរកត្រី នៅក្នុងបឹង ខណៈនោះក្រុមចោរ ក៏បានធ្វើសកម្មភាពលួច រួចបន្សល់ ទុកម៉ូតូរបស់គេ មួយគ្រឿងវិញ ម៉ាក ស៊ីរុស ពណ៌ខ្មៅស្លាកលេខ កំពង់ធំ 1A-2105។

សូមបព្ជាក់ផងដែរថា ម៉ូតូស៊ីរុស ដែលក្រុមចោរបាន បន្សល់ទុកនៅកន្លែង កើតហេតុនោះត្រូវ បានកម្លាំង កងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ យកទៅរក្សាទុក នៅមូលដ្ឋាន របស់ខ្លួនដើម្បី ស្រាវជ្រាវស្វែងរក ជនសង្ស័យ ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម